Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 12:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ខាង​ពួក​សាប់‌យូល៉ូន មាន​៥​ម៉ឺន​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង សុទ្ធ​តែ​មាន​គ្រឿង​សស្ត្រា‌វុធ​គ្រប់​មុខ ហើយ​គេ​ប្រុង‌ប្រៀប​ទៅ​ច្បាំង​ដោយ​ចិត្ត​ស្មោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ខាង​ពួក​សាប់‌យូឡូន មាន​ប្រាំ​ម៉ឺន​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក​ហាត់ ប្រដាប់​ដោយ​គ្រឿង​សស្ត្រា‌វុធ​គ្រប់​មុខ​សម្រាប់​ចេញ​ទៅ​ច្បាំង ដើម្បី​ជួយ​ដាវីឌ​ដោយ​ចិត្ត​ស្មោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ក្នុង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មាន ៥០ ០០០​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក‌ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ក្នុង​កុល‌សម្ព័ន្ធ​សាប់‌យូឡូន​មាន ៥០ ០០០​នាក់ ជា​ទាហាន​ដែល​បាន​ហ្វឹក​ហាត់ សម្រាប់​ចេញ​ទៅ​ច្បាំង។ ពួក​គេ​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ហើយ​មាន​ចិត្ត​មោះ‌មុត​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ធ្វើ​សឹក​សង្គ្រាម។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 12:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខាង​ពួក​ណែប‌ថាលី​មាន​មេ‌ទ័ព​១​ពាន់​នាក់ ហើយ​មាន​៣​ម៉ឺន​៧​ពាន់​នាក់​ដែល​កាន់​ខែល នឹង​លំពែង​មក​ជា​មួយ​នឹង​គេ​ដែរ


ខាង​ពួក​អេស៊ើរ នោះ​មាន​៤​ម៉ឺន​នាក់​ដែល​អាច​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព ជា​មនុស្ស​ថ្នឹក​ច្បាំង​ដែរ


ពួក​អ្នក​ទាំង​នោះ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ច្បាំង ក៏​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​តាំង​ទ្រង់​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រាអែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ


ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​សួរ ដល់​ពួក​អ្នក​ប្រាជ្ញ​ដែល​ស្គាល់​សម័យ​ប្រព្រឹត្ត ដ្បិត​តាម​ទំលាប់​របស់​ស្តេច​ទ្រង់​តែង‌តែ​ពិគ្រោះ​នឹង​ពួក​អ្នក​ដែល​ចេះ​ស្ទាត់​ខាង​ច្បាប់ នឹង​សេចក្ដី​វិនិច្ឆ័យ


គ្រប់​គ្នា​ពោល​តែ​សេចក្ដី​ភូត‌ភរ ដល់​អ្នក​ជិត​ខាង​ខ្លួន គេ​ពោល​ដោយ​បបូរ​មាត់​បញ្ចើច ហើយ​ដោយ​មាន​ចិត្ត​២


ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ណាថា‌ណែល​មក​ឯ​ទ្រង់ ក៏​មាន​បន្ទូល​ពី​គាត់​ថា នុ៎ះ​ន៏ ជា​សាសន៍​អ៊ីស្រាអែល​ពិត​មែន ដែល​ឥត​មាន​ចិត្ត​ឧបាយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម