ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 11:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​បាន​នៅ​ជា‌មួយ​ព្រះបាទ​ដាវីឌ នៅ​ត្រង់​ផាស់-ដាំមីម ក្នុង​ពេល​ដែល​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់​ពី​ពួក​ភីលី‌ស្ទីន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាន​នៅ​ជាប់​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ផាស់‌ដាំ‌មីម ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលីស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​ភីលីស្ទីន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​បាន​នៅ​ជា​មួយ​នឹង​ដាវីឌនៅ​ត្រង់​ផាស់-ដាំមីម ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​បាន​មូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់ ពី​មុខ​ពួក​ភីលីស្ទីន​ទៅ

សូមមើលជំពូក

អាល់គីតាប

លោក​បាន​នៅ​ជាប់​ជា​មួយ​ស្តេច​ទត នៅ​ផាស់‌ដាំ‌មីម ក្នុង​គ្រា​ដែល​ជន‌ជាតិ​ភីលី‌ស្ទីន​លើក​ទ័ព​មក​ច្បាំង។ នៅ​ទី​នោះ​មាន​ដី​ស្រែ​មួយ​កន្លែង ពេញ​ដោយ​ស្រូវ ហើយ​កង‌ទ័ព​អ៊ីស្រ‌អែល​បាន​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​ភីលី‌ស្ទីន។

សូមមើលជំពូក



១ របា‌ក្សត្រ 11:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​បាន​ក្រោក​ឡើង​ប្រហារ​ពួក​ភីលី‌ស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ ហើយ​បណ្ដា​ទ័ព​ក៏​ត្រឡប់​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​ជ័យភណ្ឌ​ប៉ុណ្ណោះ។


ប៉ុន្តែ លោក​អេលា‌សារ និង​ព្រះបាទ​ដាវីឌ​បាន​ឈរ​នៅ​កណ្ដាល​ស្រែ ហើយ​បាន​ការពារ ព្រម​ទាំង​សម្លាប់​ពួក​ភីលី‌ស្ទីន​អស់ ព្រះ‌យេហូវ៉ា​បាន​ជួយ​សង្គ្រោះ​គេ ដោយ​ជ័យ‌ជម្នះ​យ៉ាង​ធំ។


ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ទ័ព​មក​ដើម្បី​ច្បាំង គេ​ប្រមូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​ត្រង់​អេភេស-ដាំមីម ចន្លោះ​រវាង​សូគរ និង​អាសេកា។