ពួកគេបាននិយាយគ្នាថា៖ «នេះជាឈាម ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសម្លាប់គ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅប្រមូលយកជ័យភណ្ឌរបស់គេ»។
១ របាក្សត្រ 10:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ស្អែកឡើង ពេលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ពីខ្មោចទាំងនោះ ក៏ឃើញសពសូល និងបុត្រារបស់ទ្រង់ទាំងបី ដែលបានដួលសុគត នៅលើភ្នំគីលបោ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ ពីខ្មោចទាំងនោះ ក៏ឃើញសពសូល នឹងបុត្រាទ្រង់ទាំង៣ ដែលបានដួលសុគត នៅលើភ្នំគីលបោ អាល់គីតាប ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ស្តេចសូល និងបុត្រាទាំងបី នៅលើភ្នំគីលបោ។ |
ពួកគេបាននិយាយគ្នាថា៖ «នេះជាឈាម ពួកស្តេចនោះបានប្រហារជីវិតគ្នា ប្រាកដជាបានសម្លាប់គ្នា វិនាសអស់ហើយ ដូច្នេះ ឱពួកម៉ូអាប់អើយ ចូរយើងទៅប្រមូលយកជ័យភណ្ឌរបស់គេ»។
កាលពួកសាសន៍អ៊ីស្រាអែលដែលនៅជ្រលងភ្នំបានឃើញថា ពួកពលបានបាក់ទ័ពរត់ ហើយថា ព្រះបាទសូល និងពួកបុត្រារបស់ទ្រង់បានសុគតអស់ហើយ គេក៏បោះបង់ចោលទីក្រុងរបស់គេ ហើយរត់ភៀសខ្លួន រួចពួកភីលីស្ទីនបានចូលមករស់នៅក្នុងទីក្រុងទាំងនោះ។
ពួកគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ និងគ្រឿងសស្ត្រាវុធ ហើយចាត់គេឲ្យនាំដំណឹងទៅស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ និងពួកបណ្ដាជនផង
កាលព្រះបាទយេហូសាផាត និងប្រជាជនរបស់ស្ដេចបានទៅដល់ ដើម្បីរឹបអូសយកជ័យភណ្ឌ នោះគេឃើញមានហ្វូងសត្វយ៉ាងច្រើនសន្ធឹក មានទាំងរបស់ទ្រព្យ សម្លៀកបំពាក់ និងវត្ថុដ៏មានតម្លៃជាច្រើន ហើយគេប្រមូលទុកសម្រាប់ខ្លួន រហូតទាល់តែយកមិនរួច។ គេនាំគ្នាប្រមូលអស់រយៈពេលបីថ្ងៃ ព្រោះជ័យភណ្ឌទាំងនោះមានច្រើនពេក។
ដល់ថ្ងៃបន្ទាប់ ពេលពួកភីលីស្ទីនបានចូលទៅដោះយករបស់ពីខ្មោចទាំងប៉ុន្មាន គេប្រទះឃើញសពស្តេចសូល និងបុត្រាទាំងបីអង្គនៅលើភ្នំគីលបោ។