Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 កាល​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​នៅ​ជ្រលង​ភ្នំ​បាន​ឃើញ​ថា ពួក​ពល​បាន​បាក់​ទ័ព​រត់ ហើយ​ថា ព្រះបាទ​សូល និង​ពួក​បុត្រា​របស់​ទ្រង់​បាន​សុគត​អស់​ហើយ គេ​ក៏​បោះ​បង់​ចោល​ទី​ក្រុង​របស់​គេ ហើយ​រត់​ភៀស​ខ្លួន រួច​ពួក​ភីលី‌ស្ទីន​បាន​ចូល​មក​រស់​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ ឃើញ​ថា​អ៊ីស្រា‌អែល​បាក់​ទ័ព ហើយ​ព្រះ‌បាទ​សូល ព្រម​ទាំង​បុត្រា សុគត​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទីក្រុង​ចោល រត់​ភៀស​ខ្លួន​អស់​ទៅ។ កង‌ទ័ព​ភីលីស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 កាល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ច្រក​ភ្នំ​បាន​ឃើញ​ថា ពួក​ពល​បែក​រត់​ទៅ ហើយ​ថា សូល នឹង​ពួក​បុត្រា​ទ្រង់​បាន​សុគត​ហើយ នោះ​គេ​លះ​ចោល​ទី​ក្រុង​របស់​គេ រត់​ទៅ​ដែរ រួច​ពួក​ភីលីស្ទីន​បាន​មក​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កាល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​ជ្រលង​ភ្នំ​ឃើញ​ថា អ៊ីស្រ‌អែល​បាក់​ទ័ព ហើយ​ស្តេច​សូល​ព្រម​ទាំង​បុត្រា ស្លាប់​អស់​នោះ ពួក​គេ​ក៏​បោះ​បង់​ទី‌ក្រុង​ចោល​រត់​ភៀស​ខ្លួន​អស់​ទៅ។ កង‌ទ័ព​ភីលី‌ស្ទីន​ចូល​មក​កាន់​កាប់​ក្រុង​ទាំង​នោះ។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 10:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យ៉ាង​នោះ ដែល​សូល និង​បុត្រា​ទ្រង់​ទាំង​បី ព្រម​ទាំង​ពួក​វង្ស​របស់​ទ្រង់​ទាំង​អស់ បាន​បាត់​បង់​ជីវិត​ទៅ​ជា‌មួយ​គ្នា។


ដល់​ស្អែក​ឡើង ពេល​ពួក​ភីលី‌ស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់​ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល និង​បុត្រា​របស់​ទ្រង់​ទាំង​បី ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ។


យើង​នឹង​រំលាង​អស់​ទាំង​ទីក្រុង​អ្នក ហើយ​នឹង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​ជា​សូន្យ‌ស្ងាត់ យើង​នឹង​មិន​ព្រម​ហិត​ក្លិន​នៃ​គ្រឿង​ក្រអូប​អ្នក​ទៀត​ឡើយ។


ឯ​ពួក​អ្នក​ដែល​សល់​នៅ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ ក៏​នឹង​ដួល ដោយ​គ្មាន​អ្នក​ណា​ដេញ​តាម។


សាសន៍​មួយ​ដែល​អ្នក​មិន​ស្គាល់ គេ​នឹង​ស៊ី​ផល​ពី​ដី និងពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​អស់ អ្នក​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ជិះ‌ជាន់​ជា‌និច្ច


អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ជាង​អ្នក កាន់​តែ​ខ្ពស់​ទៅៗ ហើយ​អ្នក​នឹង​ចុះកាន់​តែ​ទាប​ទៅៗ។


ពួក​សាសន៍​ម៉ាឌាន​ក៏​មាន​កម្លាំង​ឡើង ឈ្នះ​ពួក​អ៊ីស្រា‌អែល គឺ​ដោយ​ព្រោះ​តែ​សាសន៍​ម៉ាឌាន​នោះ​ហើយ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្វើ​រូង​នៅ​ក្នុង​ភ្នំ ធ្វើ​រអាង និង​ទី​ជម្រក​សម្រាប់​ខ្លួន។


ពេល​ពួក​ទ័ព​ខាង​អ៊ីស្រា‌អែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ព្រោះ​បណ្ដា​ទ័ព​មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម និង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន។


ពេល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​ម្ខាង និង​ពួក​អ្នក​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ័រ‌ដាន់​បាន​ឃើញ​ពួក​ទ័ព​សាសន៍​អ៊ីស្រា‌អែល​រត់ ហើយ​ស្តេច​សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​អស់​ហើយ នោះ​គេ​ក៏​រត់​ចោល​ទី​ក្រុង​អស់​ទៅ ឯ​ពួក​ភីលី‌ស្ទីន​ក៏​មក​តាំង​ទី​លំ‌នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម