១ របាក្សត្រ 1:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំបង្កើតអ៊ីសាក កូនអ៊ីសាកគឺអេសាវ និងអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាកហើយកូនរបស់លោកអ៊ីសាក គឺលោកអេសាវ និងលោកអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ័ប្រាហាំបង្កើតអ៊ីសាក ឯកូនអ៊ីសាក គឺអេសាវ នឹងអ៊ីស្រាអែល អាល់គីតាប អ៊ីព្រហ៊ីមជាឪពុករបស់អ៊ីសាហាក់ ហើយកូនរបស់អ៊ីសាហាក់ គឺ អេសាវ និងអ៊ីស្រអែល។ |
រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។
លោកយ៉ាកុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅទីនោះ។
កូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។
យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ
ព្រះអង្គបានតាំងសញ្ញាខាងការកាត់ស្បែកដល់លោក។ ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី។ លោកអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយលោកយ៉ាកុបបង្កើតបុព្វបុរសទាំងដប់ពីររូប។