Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 1:34 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 លោក​អប្រាហាំ​ជា​ឪពុក​របស់​លោក​អ៊ីសាក​ហើយ​កូន​របស់​លោក​អ៊ីសាក គឺ​លោក​អេសាវ និង​លោក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 លោក​អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក កូន​អ៊ីសាក​គឺ​អេសាវ និង​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក ឯ​កូន​អ៊ីសាក គឺ​អេសាវ នឹង​អ៊ីស្រាអែល

សូមមើលជំពូក ចម្លង

អាល់គីតាប

34 អ៊ីព្រហ៊ីម​ជា​ឪពុក​របស់​អ៊ីសា‌ហាក់ ហើយ​កូន​របស់​អ៊ីសា‌ហាក់ គឺ អេសាវ និង​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 1:34
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ដំណើរ​រឿង​របស់​លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ។ លោក​អប្រាហាំ​បាន​បង្កើត​លោក​អ៊ីសាក។


បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រា‌អែល​វិញ ដ្បិត​អ្នក​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ‌ជម្នះ»។


លោក​យ៉ាកុប​សួរ​បុរស​នោះ​វិញ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ស្គាល់​ផង»។ បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ចង់​ដឹង​ឈ្មោះ​យើង?»។ បុរស​នោះ​ក៏​ឲ្យ​ពរ​លោក​យ៉ាកុប​នៅ​ទី​នោះ​ទៅ។


កូន​របស់​លោក​អប្រាហាំ​មាន លោក​អ៊ីសាក និង​លោក​អ៊ីស្មា‌អែល។


កូន​របស់​លោក​ម៉ាឌាន​គឺ​អេផា អេភើរ ហេណុក អប៊ីដា និង​អែលផ្អា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​នាង​កិទូរ៉ា។


លោក​អប្រាហាំ​បង្កើត​លោក​អ៊ីសាក លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប លោក​យ៉ាកុប​បង្កើត​លោក​យូដា និង​បងប្អូន​របស់​គាត់


លោក​យូដា​ជា​បុត្រ​លោក​យ៉ាកុប លោក​យ៉ាកុប​ជា​បុត្រ​លោក​អ៊ីសាក លោក​អ៊ីសាក​ជា​បុត្រ​លោក​អប្រាហាំ លោក​អប្រាហាំ​ជា​បុត្រ​លោក​ថេរ៉ា លោក​ថេរ៉ា​ជា​បុត្រ​លោក​ណាឃរ


បន្ទាប់​មក ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​សម្ពន្ធ‌មេត្រី*​ឲ្យ​លោក​អប្រាហាំ ដោយ​យក​ពិធី​កាត់​ស្បែក*​ធ្វើ​ជា​សញ្ញា។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​អ៊ីសាក​កើត​បាន​ប្រាំ​បី​ថ្ងៃ លោក​អប្រាហាំ ជា​ឪពុក បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ។ លោក​អ៊ីសាក​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​យ៉ាកុប​ក៏​បាន​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​បុព្វបុរស*​ទាំង​ដប់‌ពីរ​រូប​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម