១ របាក្សត្រ 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាលេក (ព្រោះនៅជំនាន់អ្នកនោះ ផែនដីបានបែកពីគ្នា) ហើយប្អូនគាត់ឈ្មោះយ៉ុកថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក -ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា- រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហេប៊ើរ គាត់បង្កើតបានកូនប្រុស២ មួយឈ្មោះផាលេកពីព្រោះនៅជំនាន់អ្នកនោះ ផែនដីបានបែកពីគ្នា ហើយប្អូនគាត់ឈ្មោះយ៉ុកថាន អាល់គីតាប លោកហេប៊ើរ បង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក-ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា-រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។ |
ហេប៊ើរបង្កើតបានកូនប្រុសពីរ មួយឈ្មោះផាលេក ដ្បិតនៅជំនាន់របស់គាត់ ផែនដីបានបែកខ្ញែក ហើយប្អូនប្រុសរបស់គាត់ឈ្មោះ យ៉ុកថាន។
តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងជាន់ឈ្លីសាសន៍អាសស៊ើរ និងសាសន៍ហេប៊ើរ ហើយគេក៏នឹងត្រូវវិនាសទៅដែរ»។