ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ យ៉ូហាន 5:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មាន​បី​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី] គឺ​ព្រះ‌វិញ្ញាណ ទឹក និង​ឈាម ហើយ​ទាំង​បី​នេះ​ស្រប​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គឺ​ព្រះវិញ្ញាណ ទឹក និង​ឈាម ហើយ‍ទាំង​បី​នេះ​គឺ​ស្របគ្នា​។

សូមមើលជំពូក

Khmer Christian Bible

គឺ​ព្រះវិញ្ញាណ​ ទឹក​ និង​ឈាម​ ហើយ​ទាំង​បី​នេះ​ធ្វើ​បន្ទាល់​តែ​មួយ​ទេ‍។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌វិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ​រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះ‌វិញ្ញាណ​១ ទឹក​១ នឹង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ

សូមមើលជំពូក

អាល់គីតាប

រស‌អុលឡោះ ទឹក និង​ឈាម ហើយ​បន្ទាល់​ទាំង​បី​នេះ រួម​គ្នា​ផ្ដល់​សក្ខី‌ភាព​តែ​មួយ។

សូមមើលជំពូក



១ យ៉ូហាន 5:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ទៅ​បង្កើត​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌វរបិតា ព្រះ‌រាជ​បុត្រា និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ


មនុស្ស​ជា​ច្រើន​បាន​ធ្វើ​បន្ទាល់​ក្លែង​ក្លាយ​ទាស់​នឹង​ព្រះ‌អង្គ តែ​បន្ទាល់​របស់​គេ​មិន​ស្រប​គ្នា។


ពេល​ព្រះ​ដ៏​ជា​ជំនួយ​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះ‌វរបិតា គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​ចេញ​ពី​ព្រះ‌វរបិតា​មក ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ


ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ នោះ​ស្រាប់​តែ​ឈាម និង​ទឹក​ហូរ​ចេញ​ម​ក។


ហើយ​ទំនាយ​របស់​ពួក​ហោរា​ក៏​ត្រូវ​នឹង​ដំណើរ​នោះ​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖


គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ


ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​យើង ហើយ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុក​ជា​របស់​បញ្ចាំ​ចិត្ត។


ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​បាន​រង​ទុក្ខនៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​ដែរ ដើម្បី​នឹង​ញែក​ប្រជា‌ជន​ឲ្យ​បាន​បរិសុទ្ធ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់។


ដ្បិត​អស់​អ្នក​ដែល​បាន​ភ្លឺ​ម្តង​មក​ហើយ ហើយ​បាន​ភ្លក់​អំណោយ‌ទាន​ពី​ស្ថាន‌សួគ៌ ក៏​មាន​ចំណែក​ជា​មួយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ


ទឹក​នោះ​ហើយ​ជា​គំរូ​ពី​ពិធី​ជ្រមុជ ដែល​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សម្អាត​ក្អែល​ចេញ​ពី​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ ដោយ​មន‌សិការ​ល្អ ដោយ​សារ​ការ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ


ប្រសិន‌បើ​យើង​បាន​ទទួល​ទី​បន្ទាល់​របស់​មនុស្ស នោះ​ទី​បន្ទាល់​របស់​ព្រះ រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត ដ្បិត​ទីបន្ទាល់​របស់​ព្រះ គឺព្រះ‌អង្គ​ធ្វើ​បន្ទាល់​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។