Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 5:8 - ព្រះគម្ពីរខ្មែរសាកល

8 គឺ​ព្រះវិញ្ញាណ ទឹក និង​ឈាម ហើយ‍ទាំង​បី​នេះ​គឺ​ស្របគ្នា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 គឺ​ព្រះវិញ្ញាណ​ ទឹក​ និង​ឈាម​ ហើយ​ទាំង​បី​នេះ​ធ្វើ​បន្ទាល់​តែ​មួយ​ទេ‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ក៏​មាន​បី​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី] គឺ​ព្រះ‌វិញ្ញាណ ទឹក និង​ឈាម ហើយ​ទាំង​បី​នេះ​ស្រប​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌វិញ្ញាណ ទឹក និង​លោហិត ហើយ​បន្ទាល់​ទាំង​បី​នេះ​រួម​គ្នា​ផ្ដល់​សក្ខីភាព​តែ​មួយ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​មាន​៣​មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែនដី​ដែរ គឺ​ជា​ព្រះ‌វិញ្ញាណ​១ ទឹក​១ នឹង​ឈាម​១ ទាំង​៣​នេះ​ក៏​ត្រូវ​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 រស‌អុលឡោះ ទឹក និង​ឈាម ហើយ​បន្ទាល់​ទាំង​បី​នេះ រួម​គ្នា​ផ្ដល់​សក្ខី‌ភាព​តែ​មួយ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 5:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ


តាមពិត មនុស្ស​ជាច្រើន​ធ្វើបន្ទាល់ភូតភរ​ទាស់នឹង​ព្រះអង្គ ប៉ុន្តែ​ពាក្យបន្ទាល់​ទាំងនោះ​មិន​ស្របគ្នា​ទេ​។


“នៅពេល​ព្រះជំនួយ​ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះ​បិតា​ឲ្យមក​អ្នករាល់គ្នា គឺជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​ដែល​ចេញមក​ពី​ព្រះ​បិតា​បាន​យាង​មក ព្រះអង្គ​នឹង​ធ្វើបន្ទាល់​អំពី​ខ្ញុំ


ប៉ុន្តែ​ម្នាក់​ក្នុង​ពួក​ទាហាន​បាន​ចាក់​ចំហៀងព្រះកាយ​របស់​ព្រះអង្គ​នឹង​លំពែង រំពេចនោះ​ឈាម និង​ទឹក​ក៏​ហូរចេញមក​។


រីឯ​ពាក្យ​របស់​បណ្ដា​ព្យាការី​ក៏​ស្របនឹង​ការនេះ​ដែរ ដូចដែល​មាន​សរសេរ​ទុកមក​ថា​:


ព្រះវិញ្ញាណ​ផ្ទាល់​ក៏​ធ្វើបន្ទាល់ជាមួយ​វិញ្ញាណ​របស់យើង​ដែរ​ថា យើង​ជា​កូន​របស់​ព្រះ​។


ព្រះអង្គ​បាន​បោះត្រា​លើ​យើង ព្រមទាំង​ប្រទាន​ព្រះវិញ្ញាណ​មក​ក្នុង​ចិត្ត​យើង ទុកជា​ថ្លៃកក់​។


ដូច្នេះ ព្រះយេស៊ូវ​ក៏​បាន​រងទុក្ខ​នៅ​ខាងក្រៅ​ទ្វារក្រុង​ដែរ ដើម្បី​ញែក​ប្រជារាស្ត្រ​ជាវិសុទ្ធ តាមរយៈ​ព្រះលោហិត​របស់ព្រះអង្គផ្ទាល់​។


ជាការពិត ចំពោះ​ពួក​ដែល​ត្រូវបាន​បំភ្លឺ​ម្ដង ដែល​បាន​ភ្លក់​អំណោយទាន​នៃស្ថានសួគ៌ ហើយ​មានចំណែក​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ


ទឹកនោះ ជា​រូបតំណាង​នៃ​ពិធីជ្រមុជទឹក​ដែល​សង្គ្រោះ​អ្នករាល់គ្នា​ឥឡូវនេះ​ដែរ​។ នេះ​មិនមែន​ជា​ការលាងសម្អាត​ភាពស្មោកគ្រោក​ចេញពី​រូបកាយ​នោះ​ទេ គឺ​ជា​ការទូលសុំ​ដល់​ព្រះ​នូវ​សតិសម្បជញ្ញៈ​ត្រឹមត្រូវ តាមរយៈ​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ប្រសិនបើ​យើង​ទទួលយក​ទីបន្ទាល់​របស់​មនុស្ស​ទៅហើយ នោះ​ទីបន្ទាល់​របស់​ព្រះ​រឹតតែប្រសើរជាងទៅទៀត ដ្បិត​នេះ​ជា​ទីបន្ទាល់​របស់​ព្រះ ដែល​ព្រះអង្គ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម