ដ្បិតយ៉ាងនោះឯងនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯព្រះអង្គផង។
១ យ៉ូហាន 3:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្ងួនភ្ងាអើយ ប្រសិនបើចិត្តរបស់យើងមិនដាក់ទោសយើងទេ នោះយើងមានសេចក្ដីក្លាហាននៅចំពោះព្រះ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ប្រសិនបើចិត្តរបស់យើងមិនចោទប្រកាន់យើងទេ យើងមានភាពក្លាហាននៅចំពោះព្រះ Khmer Christian Bible បងប្អូនជាទីស្រឡាញ់អើយ! បើចិត្ដរបស់យើងមិនចោទប្រកាន់យើងទេ នោះយើងមានសេចក្ដីក្លាហាននៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្ងួនភ្ងាអើយ បើចិត្តយើងមិនចោទប្រកាន់ចំពោះខ្លួនទេ នោះយើងមានសេចក្ដីក្លាហាន នៅចំពោះព្រះ អាល់គីតាប កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្ដគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្ដរឹងប៉ឹងនៅចំពោះទ្រង់។ |
ដ្បិតយ៉ាងនោះឯងនឹងបានពេញចិត្ត ដោយសារព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ក៏នឹងអាចងើបមុខមើលចំទៅឯព្រះអង្គផង។
ខ្ញុំនឹងប្រកាន់សេចក្ដីសុចរិតរបស់ខ្ញុំ ឲ្យជាប់លាប់ឥតលែងតទៅ ក្នុងកាលដែលខ្ញុំរស់នៅឡើយ នោះចិត្តមិនប្រកាន់ទោសខ្ញុំជាដរាប។
ទូលបង្គំនឹងប្រព្រឹត្តតាមផ្លូវទៀងត្រង់។ ឱ តើពេលណាទើបព្រះអង្គយាងមករកទូលបង្គំ? ទូលបង្គំនឹងប្រព្រឹត្តដោយចិត្តទៀងត្រង់ នៅក្នុងផ្ទះទូលបង្គំ
អ្នកមានជំនឿយ៉ាងណា ចូរជឿយ៉ាងនោះតែម្នាក់ឯងនៅចំពោះព្រះចុះ។ មានពរហើយអ្នកណាដែលមិនដាក់ទោសខ្លួនឯង ចំពោះអ្វីដែលខ្លួនយល់ឃើញថាត្រឹមត្រូវ។
ព្រោះខ្ញុំមិនឃើញមានអ្វីប្រឆាំងនឹងមនសិការខ្ញុំឡើយ ប៉ុន្តែ មិនមែនគំនិតនោះទេដែលធ្វើឲ្យខ្ញុំសុចរិត គឺព្រះអម្ចាស់វិញទេតើដែលជំនុំជម្រះខ្ញុំ។
ដ្បិតអំនួតរបស់យើង ជាបន្ទាល់ចេញពីមនសិការរបស់យើង បញ្ជាក់ថា យើងបានប្រព្រឹត្តនៅក្នុងលោកីយ៍នេះ ហើយជាពិសេសចំពោះអ្នករាល់គ្នា ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណរបស់ព្រះវិញ។
នៅក្នុងព្រះអង្គ យើងមានផ្លូវចូលទៅរកព្រះដោយក្លាហាន ទាំងទុកចិត្ត តាមរយៈជំនឿដល់ព្រះអង្គ។
ដូច្នេះ ខ្ញុំចង់ឲ្យបុរសៗលើកដៃបរិសុទ្ធឡើង ហើយអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតមានកំហឹង ឬឈ្លោះប្រកែកឡើយ។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
ដូច្នេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណទាំងទុកចិត្ត ដើម្បីទទួលព្រះហឫទ័យមេត្តា ហើយរកបានព្រះគុណជាជំនួយក្នុងពេលត្រូវការ។
ឥឡូវនេះ កូនតូចៗអើយ ចូរនៅជាប់ក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក នោះយើងនឹងមានទំនុកចិត្ត ហើយមិនត្រូវខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលទ្រង់យាងមកនោះឡើយ។
ពួកស្ងួនភ្ងាអើយ ខ្ញុំមិនសរសេរបទបញ្ជាថ្មីមកអ្នករាល់គ្នាទេ គឺជាបទបញ្ជាចាស់ដែលអ្នករាល់គ្នាមានតាំងពីដើមមក ឯបទបញ្ជាចាស់នោះ គឺជាព្រះបន្ទូលដែលអ្នករាល់គ្នាបានឮរួចមកហើយ។
ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។
ដ្បិតពេលណាចិត្តរបស់យើងដាក់ទោសយើង នោះព្រះទ្រង់ធំជាងចិត្តរបស់យើងទៅទៀត ហើយទ្រង់ជ្រាបគ្រប់ទាំងអស់។
ដោយសារសេចក្ដីនេះហើយ ដែលសេចក្ដីស្រឡាញ់បានពេញខ្នាតក្នុងយើង ដើម្បីឲ្យយើងមានសេចក្ដីក្លាហាននៅថ្ងៃជំនុំជម្រះ ដ្បិតដែលព្រះទ្រង់ជាយ៉ាងណា នោះយើងក៏យ៉ាងនោះនៅក្នុងលោកនេះដែរ។
នេះជាទំនុកចិត្តដែលយើងមានចំពោះព្រះអង្គ គឺថា បើយើងទូលសូមអ្វីស្របតាមព្រះហឫទ័យព្រះអង្គ នោះព្រះអង្គនឹងស្តាប់យើង។