រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។
១ ពេត្រុស 4:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយ «បើមនុស្សសុចរិតបានសង្រ្គោះទាំងពិបាកទៅហើយ តើមនុស្សទមិឡល្មើស និងមនុស្សបាប នោះនឹងទៅជាយ៉ាងណា?» ព្រះគម្ពីរខ្មែរសាកល “ប្រសិនបើមនុស្សសុចរិតទទួលការសង្គ្រោះសឹងតែមិនបានទៅហើយ ចុះទម្រាំមនុស្សមិនគោរពព្រះ និងមនុស្សបាប តើនឹងទៅជាយ៉ាងណា? ”។ Khmer Christian Bible បើមនុស្សសុចរិតទទួលបានសេចក្ដីសង្គ្រោះដោយពិបាកទៅហើយ តើពួកអ្នកមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងពួកមនុស្សបាបនឹងលេចមកនៅកន្លែងណា? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមនុស្សសុចរិត*រួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមនុស្សសុចរិតបានរួចដោយពិបាកផង នោះពួកទមិលល្មើស នឹងពួកមានបាបនឹងលេចមកនៅឯណា អាល់គីតាប បើមនុស្សសុចរិតរួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទំរាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ |
រីឯប្រជាជនក្រុងសូដុមសុទ្ធតែអាក្រក់ ជាមនុស្សដែលប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ទាស់នឹងព្រះយេហូវ៉ា។
ប្រសិនបើមនុស្សសុចរិត បានទទួលរង្វាន់នៅផែនដី ចំណង់បើមនុស្សអាក្រក់ និងមនុស្សមានបាប តើនឹងទទួលសំណង លើសជាងអម្បាលម៉ានទៅ!
ដ្បិតមើល៍! យើងចាប់ផ្ដើមធ្វើទោសដល់ទីក្រុង ដែលបានហៅតាមឈ្មោះយើង ដូច្នេះ តើអ្នករាល់គ្នានឹងរួចខ្លួនឥតមានទោសសោះបានឬ? យើងនឹងហៅឲ្យមានដាវមកលើមនុស្សគ្នានៅផែនដី នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
តែមនុស្សសុចរិត បើគេបែរចេញពីអំពីសុចរិតរបស់ខ្លួនទៅប្រព្រឹត្តទុច្ចរិត ហើយធ្វើគ្រប់ការគួរស្អប់ខ្ពើម ដែលមនុស្សទុច្ចរិតតែងប្រព្រឹត្ត នោះតើនឹងរស់នៅឬ? អំពើសុចរិតទាំងប៉ុន្មានដែលអ្នកនោះបានធ្វើ នោះនឹងគ្មាននឹកចាំពីបទណាមួយឡើយ អ្នកនោះនឹងត្រូវស្លាប់ក្នុងអំពើរំលងដែលខ្លួនបានប្រព្រឹត្ត ហើយក្នុងអំពើបាបដែលខ្លួនបានធ្វើនោះវិញ។
ហើយយើងនឹងនាំមួយភាគបីនោះទៅដាក់ក្នុងភ្លើង យើងនឹងសម្រង់គេដូចជាសម្រង់ប្រាក់ ព្រមទាំងសាកគេដូចជាសាកមាស គេនឹងអំពាវនាវរកឈ្មោះយើង ហើយយើងនឹងស្តាប់គេ យើងនឹងថា គេជារាស្ត្ររបស់យើង ឯគេនឹងថា "ព្រះយេហូវ៉ាជាព្រះរបស់ពួកយើង"»។
ដ្បិតបើគេធ្វើដូច្នេះដល់ដើមឈើស្រស់ទៅហើយ ចុះទម្រាំបើដើមឈើស្ងួតវិញ នោះតើនឹងមានអ្វីកើតឡើងទៅ?»។
ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។
ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។
លោកប៉ុលមានប្រសាសន៍ទៅមេទ័ពរង និងពួកទាហានថា៖ «ប្រសិនបើអ្នកទាំងនេះមិននៅក្នុងសំពៅទេ នោះអ្នករាល់គ្នាមិនអាចរួចជីវិតបានឡើយ»។
ដ្បិតសេចក្តីក្រោធរបស់ព្រះ បានសម្ដែងពីស្ថានសួគ៌មក ទាស់នឹងគ្រប់ទាំងសេចក្តីទមិឡល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិតរបស់គេ
កាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទមិឡល្មើស។
រីឯព្រះវិញ ទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយព្រះគ្រីស្ទបានសុគតសម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សមានបាបនៅឡើយ។
ដោយដឹងដូច្នេះថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស សម្រាប់មនុស្សទមិឡល្មើស និងមនុស្សបាប សម្រាប់មនុស្សមិនបរិសុទ្ធ និងមនុស្សមិនគោរពព្រះ សម្រាប់ពួកអ្នកសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ
ដូច្នេះ កាលកំពុងនៅមានព្រះបន្ទូលសន្យា ឲ្យចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះអង្គនៅឡើយ ចូរយើងភ័យខ្លាចចុះ ក្រែងអ្នករាល់គ្នាណាម្នាក់ មើលទៅដូចជាឈោងទៅមិនដល់។
អ្នករាល់គ្នាបានដាក់ទោស ហើយបានសម្លាប់មនុស្សសុចរិត ដែលគេមិនបានប្រឆាំងតបនឹងអ្នករាល់គ្នាវិញសោះ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។
តែដោយសារព្រះបន្ទូលដដែលថ្លែងថា ផ្ទៃមេឃ និងផែនដីជំនាន់នេះ ត្រូវបម្រុងទុកឲ្យភ្លើងឆេះ រហូតដល់ថ្ងៃជំនុំជម្រះ ហើយបំផ្លាញមនុស្សទមិឡល្មើសចេញ។
ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយរំឭកមនុស្សទមិឡល្មើសទាំងប៉ុន្មានឲ្យដឹងខ្លួន ពីគ្រប់ទាំងអំពើទមិឡល្មើសដែលគេបានប្រព្រឹត្ត តាមរបៀបទមិឡល្មើស និងពីអស់ទាំងសេចក្ដីអាក្រក់ ដែលមនុស្សទមិឡល្មើសមានបាបទាំងនោះ បានពោលទាស់នឹងព្រះអង្គ»។
ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា "ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាឡេកមានបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេរហូតដល់វិនាសបាត់ទាំងអស់"។