១ ពង្សាវតារក្សត្រ 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បីដងក្នុងមួយឆ្នាំ ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅលើអាសនាដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនានៅចំពោះព្រះយេហូវ៉ា។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ចប់សព្វគ្រប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បីដងក្នុងមួយឆ្នាំ ព្រះបាទសាឡូម៉ូនថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព*នៅលើអាសនៈដែលទ្រង់បានសង់ថ្វាយព្រះអម្ចាស់ ហើយទ្រង់ក៏បានដុតគ្រឿងក្រអូបលើអាសនៈ នៅមុខទីសក្ការៈដែរ។ ដូច្នេះ ព្រះបាទសាឡូម៉ូនបានសង់ព្រះដំណាក់ចប់សព្វគ្រប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មាន៣ដងក្នុង១ឆ្នាំ ដែលសាឡូម៉ូនទ្រង់ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅលើអាសនា ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា ព្រមទាំងដុតកំញានថ្វាយនៅលើអាសនា ដែលនៅចំពោះព្រះយេហូវ៉ាផង គឺយ៉ាងនោះដែលទ្រង់បានស្អាងព្រះវិហាររួចជាស្រេច។ អាល់គីតាប បីដងក្នុងមួយឆ្នាំ ស្តេចស៊ូឡៃម៉ានធ្វើគូរបានដុត និងគូរបានមេត្រីភាពនៅលើអាសនៈដែលគាត់បានសង់ជូនអុលឡោះតាអាឡា ហើយគាត់ក៏បានដុតគ្រឿងក្រអូបលើអាសនៈ នៅមុខទីសក្ការៈដែរ។ ដូច្នេះ ស្តេចស៊ូឡៃម៉ានបានសង់ដំណាក់ចប់សព្វគ្រប់។ |
ដល់ឆ្នាំទីដប់មួយ ខែទីប្រាំបី គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់តាមគម្រោង។ ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់រយៈពេលប្រាំពីរឆ្នាំ។
ដូច្នេះ ទ្រង់បានស្អាងព្រះវិហារនោះហើយជាស្រេច រួចទ្រង់ធ្វើគ្រោងដំបូល ហើយប្រក់ដោយឈើតាត្រៅ។
ឯកូនរបស់អាំរ៉ាម គឺលោកអើរ៉ុន និងលោកម៉ូសេ ហើយលោកអើរ៉ុន និងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធបំផុតជារៀងរហូត ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយព្រះអង្គ ហើយសរសើរតម្កើងដល់ព្រះនាមព្រះអង្គតទៅ។
ដូច្នេះ ឱកូនទាំងឡាយអើយ កុំធ្វេសប្រហែសឡើយ ដ្បិតព្រះយេហូវ៉ាបានរើសអ្នករាល់គ្នា ឲ្យឈរធ្វើការងារនៅចំពោះព្រះអង្គ ហើយឲ្យមានមុខងារជាអ្នកដុតកំញានរបស់ព្រះអង្គ»។
ដោយព្រោះគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្ដាលឲ្យយើងខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់យើងបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបាន។
កិច្ចការទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ នោះបានធ្វើទុកជាស្រេច ចាប់ពី ថ្ងៃដែលគេចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា រហូតដល់បានធ្វើហើយ ដូច្នេះ ព្រះដំណាក់របស់យេហូវ៉ាបានស្អាងរួចជាស្រេច។
អើរ៉ុនត្រូវដុតគ្រឿងក្រអូបលើអាសនានោះ ពេលគាត់រៀបចំចង្កៀងរាល់ព្រឹក គាត់ត្រូវដុតចង្កៀងដែរ
ប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា ត្រូវមកបង្ហាញខ្លួនបីដងក្នុងមួយឆ្នាំ នៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។
ត្រូវឲ្យប្រុសៗទាំងអស់ក្នុងចំណោមអ្នករាល់គ្នា មានមុខនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក បីដងក្នុងមួយឆ្នាំ ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស គឺនៅពេលបុណ្យនំបុ័ងឥតដំបែម្តង បុណ្យសប្ដាហ៍ទីប្រាំពីរម្តង និងបុណ្យបារាំម្តង។ គេមិនត្រូវមានមុខនៅចំពោះព្រះយេហូវ៉ា ដោយដៃទទេឡើយ។
គឺពីមួយឆ្នាំទៅមួយឆ្នាំ ពួកកូនស្រីរបស់អ៊ីស្រាអែល តែងទៅយំរំឭកដល់កូនស្រីរបស់យែបថា ជាអ្នកស្រុកកាឡាត រយៈពេលបួនថ្ងៃ ក្នុងមួយឆ្នាំ។