គេយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្ដាលត្រសាល ដែលដាវីឌបានដំឡើងសម្រាប់ហិបនោះ រួចទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
១ ពង្សាវតារក្សត្រ 8:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចពួកសង្ឃក៏សែងយកហិបសញ្ញារបស់ព្រះយេហូវ៉ាចូលទៅ តម្កល់ទុកនៅកន្លែងដែលបម្រុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីម ក្នុងព្រះវិហារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បូជាចារ្យនាំគ្នាសែងហិបទៅតម្កល់ត្រង់កន្លែង ដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ព្រះដំណាក់ គឺក្នុងទីសក្ការៈបំផុត នៅក្រោមស្លាបរបស់ចេរូប៊ីន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកសង្ឃក៏សែងយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាចូលទៅ ដំកល់ទុកនៅកន្លែងដែលបំរុងទុកឲ្យ គឺនៅទីទទួលព្រះបន្ទូល ជាទីបរិសុទ្ធបំផុតត្រង់ក្រោមស្លាបនៃចេរូប៊ីន ក្នុងព្រះវិហារ អាល់គីតាប អ៊ីមុាំនាំគ្នាសែងហិបទៅតម្កល់ ត្រង់កន្លែងដែលគេបម្រុងទុកក្នុងទីសក្ការៈរបស់ដំណាក់ គឺក្នុងទីសក្ការៈបំផុតនៅក្រោមស្លាបរបស់ម៉ាឡាអ៊ីកាត់មានស្លាប។ |
គេយកហិបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្ដាលត្រសាល ដែលដាវីឌបានដំឡើងសម្រាប់ហិបនោះ រួចទ្រង់ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
ព្រះបាទដាវីឌ ព្រមទាំងប្រជាជនទាំងប៉ុន្មាន ក៏នាំគ្នាឡើងចេញពីប្អាលេ-យូដា ដើម្បីយកហិបរបស់ព្រះឡើងមក ជាហិបដែលគេហៅតាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅកណ្ដាលចេរូប៊ីម។
ឯទីខាងចុងនៃព្រះវិហារ មានបណ្តោយម្ភៃហត្ថ ទ្រង់ក៏ស្រោបដោយឈើតាត្រៅដូចគ្នា ចាប់តាំងពីដីរហូតដល់ពិតាន ហើយខណ្ឌទុកជាទីបរិសុទ្ធបំផុត សម្រាប់ទទួលព្រះបន្ទូល។
ទ្រង់រៀបចំទីបរិសុទ្ធបំផុតក្នុងព្រះវិហារ សម្រាប់ដាក់ហិបសញ្ញារបស់ព្រះយេហូវ៉ា។
ទ្រង់ដាក់ចេរូប៊ីមទាំងពីរនៅកណ្ដាលប៉ែកខាងក្នុងនៃព្រះវិហារ ឯស្លាបនៃចេរូប៊ីមទាំងពីរក៏ត្រដាងទៅ ទាល់តែចុងស្លាបចេរូប៊ីមមួយ ទល់នឹងជញ្ជាំងម្ខាង និងចុងស្លាបចេរូប៊ីមមួយទៀតក៏ទល់ជញ្ជាំងម្ខាងដូចគ្នា ហើយចុងស្លាបចេរូប៊ីមទាំងពីរនៅប្រទល់គ្នាត្រង់កណ្ដាលព្រះវិហារ។
គេនាំយកហិបនៃព្រះយេហូវ៉ា ព្រមទាំងត្រសាលជំនុំ និងគ្រឿងប្រដាប់បរិសុទ្ធទាំងប៉ុន្មាន ដែលនៅក្នុងត្រសាល ឡើងមកផង គឺពួកសង្ឃ និងពួកលេវីដែលសែងឡើងមក។
ដ្បិតចេរូប៊ីមទាំងពីរត្រដាងស្លាប ពីលើកន្លែងដែលតម្កល់ទុកហិបនោះ ចេរូប៊ីមក៏គ្របនៅពីលើហិប និងឈើស្នែងរបស់ហិបផង។
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងស្អាងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមព្រះអង្គ»។
បន្ទាប់មក ពួកសង្ឃនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ចូលទៅកន្លែងនៅក្នុងទីទូលសួរដល់ព្រះក្នុងព្រះវិហារ គឺក្នុងល្វែងបរិសុទ្ធបំផុត នៅក្រោមស្លាបចេរូប៊ីម។
ឱព្រះដែលជាគង្វាលសាសន៍អ៊ីស្រាអែលអើយ ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ សូមភ្លឺមក
សូមបណ្ដាលឥទ្ធិឫទ្ធិរបស់ព្រះអង្គឡើង នៅចំពោះពួកអេប្រាអិម បេនយ៉ាមីន និងម៉ាណាសេ ហើយយាងមកសង្គ្រោះយើងខ្ញុំផង!
ព្រះយេហូវ៉ាសោយរាជ្យ ចូរឲ្យប្រជាជនទាំងឡាយញាប់ញ័រ! ព្រះអង្គគង់ពីលើចេរូប៊ីម ចូរឲ្យផែនដីកក្រើករំពើកចុះ!
ចេរូប៊ីមទាំងពីរត្រដាងស្លាបគ្របពីលើទីសន្តោសប្រោស ហើយប្រទល់មុខគ្នា ឈ្ងោកមើលទីសន្តោសប្រោស។
«ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺព្រះអង្គតែមួយអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ព្រះអង្គបានបង្កបង្កើតផ្ទៃមេឃ និងផែនដី។
មានឮសូរសន្ធឹកស្លាបរបស់ចេរូប៊ីន រហូតដល់ទីលានខាងក្រៅ ហាក់ដូចជាព្រះសៀងនៃព្រះដ៏មានគ្រប់ចេស្តា ក្នុងកាលដែលព្រះអង្គមានព្រះបន្ទូល។
លោកវាស់បណ្តោយទីនោះបានម្ភៃហត្ថ ហើយទទឹងបានម្ភៃហត្ថ នៅខាងមុខព្រះវិហារ រួចលោកប្រាប់មកខ្ញុំថា ទីនេះជាទីបរិសុទ្ធបំផុត។
ដូច្នេះ គេក៏ចាត់មនុស្សឲ្យទៅស៊ីឡូរ ហើយនាំយកហិបសញ្ញារបស់ព្រះយេហូវ៉ានៃពួកពលបរិវារដែលនៅកណ្ដាលចេរូប៊ីម។ កូនប្រុសលោកអេលីទាំងពីរ គឺហុបនី និងភីនេហាសក៏នៅទីនោះជាមួយហិបសញ្ញារបស់ព្រះដែរ។