Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រួច​ព្រះបាទ​សាឡូម៉ូន និង​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​បាន​ប្រជុំ​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​ជា‌មួយ​ទ្រង់ នៅ​ត្រង់​មុខ​ហិប កំពុង​តែ​បូជា​ថ្វាយ​ចៀម និង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​អស់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌បាទ​សាឡូម៉ូន និង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ដេច​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ថ្វាយ​ជា​យញ្ញ‌បូជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រួច​ស្តេច​សាឡូម៉ូន នឹង​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ដែល​បាន​ប្រជុំ​គ្នា​មក​ឯ​ទ្រង់ គេ​នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​ត្រង់​មុខ​ហឹប កំពុង​តែ​បូជា​ថ្វាយ​ចៀម នឹង​គោ​យ៉ាង​សន្ធឹក ដែល​នឹង​រាប់​ចំនួន​មិន​អស់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្តេច​ស៊ូឡៃ‌ម៉ាន និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ដែល​គាត់​បាន​អញ្ជើញ​មក​នោះ នាំ​គ្នា​ឈរ​នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី។ គេ​យក​ចៀម និង​គោ​យ៉ាង​ច្រើន​ឥត​គណនា មក​ធ្វើ​ជា​គូរបាន។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​អ្នក​ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​ប្រាំមួយ​ជំហាន ទ្រង់​ថ្វាយ​គោ​ឈ្មោល​មួយ និង​កូន​គោ​មួយ​យ៉ាង​ធាត់។


រួច​ទ្រង់​តម្រូវ​ឲ្យ​មាន​បុណ្យ​នៅ​ថ្ងៃ​ដប់ប្រាំ​ខែ​ទី​ប្រាំបី ឲ្យ​ដូច​ជា​បុណ្យ​ដែល​គេ​ធ្វើ​នៅ​ស្រុក​យូដា​ដែរ ហើយ​ទ្រង់​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាស‌នា ទ្រង់​ក៏​ធ្វើ​ដូច្នោះ​នៅ​ក្រុង​បេត-អែល​ទៀត ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​រូប​គោ​ដែល​ទ្រង់​បាន​ធ្វើ​ផង ទ្រង់​ដាក់​ពួក​សង្ឃ ដែល​បាន​តាំង​ឡើង សម្រាប់​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ឲ្យ​នៅ​ក្រុង​បេត-អែល។


គេ​យក​ហិប​នៃ​ព្រះ​មក​ដាក់​នៅ​កណ្ដាល​ត្រសាល ដែល​ព្រះបាទ​ដាវីឌ​បាន​ដំឡើង​ទុក រួច​ក៏​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ។


ទ្រង់​ឡើង​ទៅ​ថ្វាយ​តង្វាយ​ដុត​អស់​មួយ​ពាន់ នៅ​លើ​អាស‌នា​លង្ហិន ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​ត្រសាល​ជំនុំ​នោះ។


អើ​ហ្ន៎ សត្វ​ទាំង​ប៉ុន្មាន​ស្រែក​យំ ហ្វូង​គោ​ស្រឡាំង‌កាំង ដ្បិត​គ្មាន​ស្មៅ​ស៊ី​សោះ ទាំង​ហ្វូង​ចៀម​ក៏​ត្រូវ​រីង​រៃ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម