ឯបុត្ររបស់ទ្រង់ យើងនឹងឲ្យកុលសម្ពន័្ធមួយ ដើម្បីឲ្យដាវីឌជាអ្នកបម្រើយើង បានចង្កៀងមួយភ្លឺជាដរាប នៅចំពោះយើង ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលយើងបានរើសសម្រាប់តាំងឈ្មោះយើង
១ ពង្សាវតារក្សត្រ 8:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ "ចាប់តាំងពីថ្ងៃដែលយើងបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះយើងបាននៅទីនោះឡើយ តែយើងបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្រអញ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គមានព្រះបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចាប់តាំងពីថ្ងៃដែលអញបាននាំអ៊ីស្រាអែល ជារាស្ត្រអញចេញពីស្រុកអេស៊ីព្ទមក នោះអញមិនបានរើសទីក្រុងណាមួយ ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះអញបាននៅទីនោះឡើយ តែអញបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជារាស្ត្រអញ អាល់គីតាប គឺទ្រង់មានបន្ទូលថា: “តាំងពីថ្ងៃដែលយើងនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង ចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រអែល ដើម្បីសង់ដំណាក់មួយ ជាកន្លែងសម្រាប់សំដែងនាមរបស់យើងឡើយ។ ប៉ុន្តែ យើងបានជ្រើសរើសទត ឲ្យធ្វើជាមេដឹកនាំអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង”។ |
ឯបុត្ររបស់ទ្រង់ យើងនឹងឲ្យកុលសម្ពន័្ធមួយ ដើម្បីឲ្យដាវីឌជាអ្នកបម្រើយើង បានចង្កៀងមួយភ្លឺជាដរាប នៅចំពោះយើង ក្នុងក្រុងយេរូសាឡិម ជាទីក្រុងដែលយើងបានរើសសម្រាប់តាំងឈ្មោះយើង
ប្រយោជន៍ឲ្យព្រះនេត្ររបស់ព្រះអង្គបានបើកទតមកឯព្រះវិហារនេះទាំងយប់ទាំងថ្ងៃ គឺទតមើលមកទីកន្លែងដែលព្រះអង្គបានមានព្រះបន្ទូលហើយថា ព្រះនាមរបស់ព្រះអង្គនឹងនៅទីនេះ ដើម្បីស្តាប់សេចក្ដីអធិស្ឋាន ដែលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គនឹងទូលតម្រង់មកទីនេះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងដកពួកយូដាពីមុខយើងចេញ ដូចជាយើងបានដកពួកអ៊ីស្រាអែលចេញដែរ ហើយយើងនឹងបោះបង់ក្រុងយេរូសាឡិមនេះ ដែលយើងបានរើស និងព្រះវិហារដែលយើងបានថា ឈ្មោះយើងនឹងនៅទីនេះ»។
ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានរើសយើងចេញពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតព្រះអង្គបានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា ព្រះអង្គបានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង ព្រះអង្គបានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់
តែបើអ្នករាល់គ្នាត្រឡប់មករកយើងវិញ ហើយកាន់ និងប្រព្រឹត្តតាមបទបញ្ជារបស់យើង នោះទោះបើពួកនិរទេសរបស់អ្នកបានខ្ចាត់ខ្ចាយ ទៅនៅដល់ជើងមេឃបំផុតក៏ដោយ ក៏យើងនឹងប្រមូលគេពីទីនោះ ហើយនាំគេមកឯកន្លែងដែលយើងបានជ្រើសរើស ដើម្បីឲ្យឈ្មោះរបស់យើងតាំងជាប់នៅទីនោះ"។
៙ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសក្រុងស៊ីយ៉ូន ព្រះអង្គសព្វព្រះហឫទ័យចង់បានក្រុងនេះ សម្រាប់ជាលំនៅរបស់ព្រះអង្គ។
៙ ព្រះអង្គមានព្រះបន្ទូលថា «យើងបានតាំងសញ្ញាជាមួយអ្នក ដែលយើងបានជ្រើសរើស យើងបានស្បថជាមួយដាវីឌ ជាអ្នកបម្រើរបស់យើងថា
ចូរអ្នករាល់គ្នាទៅទីកន្លែងរបស់យើង ដែលនៅត្រង់ស៊ីឡូរចុះ ជាកន្លែងដែលយើងបានតាំងឈ្មោះយើងឲ្យនៅមុនដំបូង ត្រូវពិចារណាមើល ដែលយើងបានធ្វើដល់កន្លែងនោះជាយ៉ាងណា ដោយព្រោះអំពើអាក្រក់របស់អ៊ីស្រាអែល ជាប្រជារាស្ត្រយើង
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។
ប៉ុន្ដែ អ្នកត្រូវរកកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស នៅក្នុងចំណោមទឹកដីនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ្នក ដើម្បីតាំងព្រះនាមព្រះអង្គ និងតាំងដំណាក់ព្រះអង្គនៅទីនោះ។ អ្នករាល់គ្នាត្រូវទៅទីនោះ
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត? យើងលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរដាក់ប្រេងក្នុងស្នែងរបស់អ្នកឲ្យពេញ ហើយចេញទៅ យើងនឹងចាត់អ្នកទៅរកអ៊ីសាយនៅបេថ្លេហិម ដ្បិតយើងបានជ្រើសរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់យើង»។