១ ពង្សាវតារក្សត្រ 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯបង្អួចមានបីជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំងបីជាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗ នៅទល់មុខគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបង្អួចមាន៣ជាន់ នៅប្រទល់គ្នាទាំងសងខាងគ្រប់ទាំង៣ជាន់ អាល់គីតាប នៅតាមជញ្ជាំងសងខាងដំណាក់ មានបង្អួចម្ខាងបីៗ នៅមុខទល់គ្នា។ |
ក៏ប្រក់ដោយឈើតាត្រៅ នៅលើធ្នឹមទាំងសែសិបប្រាំ ដែលដាក់លើសសរទាំងនោះ ឯធ្នឹមទាំងនោះ ក្នុងមួយជួរមានដប់ប្រាំ។
ទ្វារទាំងអស់ និងក្រប ក៏ធ្វើពីឈើបួនជ្រុង ព្រមទាំងបង្អួចបីជាន់ ប្រទល់គ្នានោះដែរ។
យើងនឹងធ្វើកំផែងសីមាពីត្បូងទទឹម ហើយធ្វើទ្វារពីត្បូងបារកេត និងក្បាច់ទាំងប៉ុន្មានពីត្បូងមានតម្លៃ។
បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារមានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង និងនៅសសរនីមួយៗមានឆ្លាក់រូបដើមលម៉ើ។
បង្អួច និងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរប្រាំពីរថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ។
ក៏មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ដូចជាបង្អួចពីមុន ទ្វារនោះបណ្តោយបានហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។
បន្ទប់នីមួយៗ ទាំងសសរ និងខ្លោងទ្វារមានទំហំដូចគ្នា មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថដូចគ្នា។
បន្ទប់នីមួយៗ និងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។
បន្ទប់ទាំងប៉ុន្មាន សសរ និងខ្លោងទ្វារ ក៏មានបង្អួចនៅជុំវិញ ទ្វារនោះមានបណ្តោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថដូចគ្នា។
ក៏មានបង្អួចបិទ និងក្បាច់ដើមលម៉ើទាំងសងខាងថែវ និងបន្ទប់ខាងៗនៃព្រះវិហារទាំងអស់។