Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 40:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 បន្ទប់​នីមួយៗ ទាំង​សសរ និង​ខ្លោង‌ទ្វារ​មាន​ទំហំ​ដូច​គ្នា មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឯ​បន្ទប់​ទាំង​ប៉ុន្មាន នឹង​សសរ ហើយ​ខ្លោង‌ទ្វារ នោះ​មាន​ទំហំ​ដូច​គ្នា​ដែរ មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំវិញ ទ្វារ​នោះ​ក៏​បណ្តោយ​៥០​ហត្ថ នឹង​ទទឹង​២៥​ហត្ថ​ដូច​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

29 បន្ទប់​តូចៗ ជញ្ជាំង និង​បន្ទប់​ល្វែង ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។ ខ្លោង​ទ្វារ និង​បន្ទប់​ល្វែង​នេះ​មាន​បង្អួច​ជុំ‌វិញ ហើយ​មាន​បណ្ដោយ​ហា‌សិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 40:29
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​បង្អួច​មាន​បី​ជាន់ នៅ​ប្រទល់​គ្នា​ទាំង​សង​ខាង​គ្រប់​ទាំង​បី​ជាន់។


ពេល​នោះ ព្រះបាទ​ហេ‌សេ‌គា​ក៏​បង្គាប់​ឲ្យ​រៀបចំ​បន្ទប់​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គេ​ក៏​រៀបចំ


លោក​បាន​រៀបចំ​បន្ទប់​មួយ​ធំ​សម្រាប់​ថូ‌ប៊ីយា ជា​បន្ទប់​ដែល​ពី​ដើម​គេ​ដាក់​តង្វាយ​ម្សៅ កំញាន គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន និង​តង្វាយ​មួយ​ភាគ​ក្នុង​ដប់ ពី​ស្រូវ ទឹក​ទំពាំង‌បាយ‌ជូរ និង​ប្រេង ដែល​គេ​យក​មក​ថ្វាយតាម​បង្គាប់ សម្រាប់​ពួក​លេវី ពួក​ចម្រៀង និង​ពួក​ឆ្មាំ​ទ្វារ ព្រម​ទាំង​តង្វាយ​លើក​ចុះ​ឡើង សម្រាប់​ពួក​សង្ឃ។


បន្ទាប់​មក ខ្ញុំ​បង្គាប់​ឲ្យ​គេ​សម្អាត​បន្ទប់ រួច​ខ្ញុំ​យក​គ្រឿង​ប្រដាប់​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ ព្រម​ទាំង​តង្វាយ​ម្សៅ និង​កំញាន ទៅ​ដាក់​នៅ​ទី​នោះ​ជំនួស​វិញ។


ពេល​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​ហោរា​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្ដា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា ជា​កូន​សាផាន ដែល​នៅ​ទី‌លាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។


មាន​បន្ទប់​ម្ខាង​បីនៅ​ទ្វារ​ខាង​កើត ទាំង​បី​មាន​ទំហំ​ដូច​គ្នា ហើយ​សសរ​ក៏​មាន​ទំហំ​ដូច​គ្នា​ដែរ។


មាន​របង​មួយ​ហត្ថ នៅ​ពី​មុខ​បន្ទប់​នីមួយៗ ទាំងសង​ខាង បន្ទប់​ទាំង​នោះ​មាន​ទំហំ​ប្រាំមួយ​ហត្ថ​បួន​ជ្រុង​ស្មើ។


បន្ទប់​ទាំង​នោះ​មាន​បង្អួច​បិទ ព្រម​ទាំង​នៅ​សសរ​ខាង​ក្នុង​ទ្វារ​កំផែង​ព័ទ្ធ​ជុំ‌វិញ ហើយ​នៅ​ក្នុង​ខ្លោង‌ទ្វារ​មាន​បង្អួច​នៅ​ព័ទ្ធ​ជុំ‌វិញ​ខាង​ក្នុង និង​នៅ​សសរ​នីមួយៗ​មាន​ឆ្លាក់​រូប​ដើម​លម៉ើ។


ក៏​មាន​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ដូច​ជា​បង្អួច​ពី​មុន ទ្វារ​នោះ​បណ្តោយ​បានហាសិប​ហត្ថ និង​ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។


បន្ទប់​នីមួយៗ និង​សសរ ហើយ​ខ្លោង‌ទ្វារ ក៏​ត្រូវ​តាម​ទំហំ​ទាំង​នោះ​ទៀត មាន​ទាំង​បង្អួច​នៅ​ទី​នោះ ហើយ​នៅ​ខ្លោង‌ទ្វារ​ព័ទ្ធ​ជុំ‌វិញ ទ្វារ​នោះ​ក៏​មាន​បណ្តោយ​ហាសិប​ហត្ថ ទទឹង​ម្ភៃ​ប្រាំ​ហត្ថ។


បន្ទប់​ទាំង​ប៉ុន្មាន សសរ និង​ខ្លោង‌ទ្វារ ក៏​មាន​បង្អួច​នៅ​ជុំ‌វិញ ទ្វារ​នោះ​មាន​បណ្តោយហាសិប​ហត្ថ ទទឹងម្ភៃ​ប្រាំ​ហត្ថ​ដូច​គ្នា។


គ្រប់​បន្ទប់ មាន​បណ្តោយ​មួយ​ខ្នាត និង​ទទឹង​មួយ​ខ្នាត ឯ​ប្រឡោះ​កណ្ដាល​បន្ទប់​ទាំង​នោះ មាន​ប្រាំ​ហត្ថ ហើយ​មាត់​ទ្វារ​ថែវ​នៃ​ទ្វារ​ខាង​ក្នុង​ក៏​មួយ​ខ្នាត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម