ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។
១ ពង្សាវតារក្សត្រ 6:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដល់ឆ្នាំទីដប់មួយ ខែទីប្រាំបី គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់តាមគម្រោង។ ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់រយៈពេលប្រាំពីរឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសាឡូម៉ូន នៅខែកត្ដិក គឺជាខែទីប្រាំបី គេបានសង់ព្រះដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់អស់រយៈពេលប្រាំពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ឆ្នាំ១១ ខែកត្តិក គឺជាខែទី៨ គេបានស្អាងព្រះវិហាររួចជាស្រេចសព្វគ្រប់ តាមផែនទីគ្រប់ចំពូក ដូច្នេះ ទ្រង់ស្អាងព្រះវិហារនោះអស់៧ឆ្នាំទើបបានហើយ។ អាល់គីតាប ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចស៊ូឡៃម៉ាន នៅខែកត្តិក គឺជាខែទីប្រាំបី គេបានសង់ដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ស្តេចស៊ូឡៃម៉ានសង់ដំណាក់ អស់រយៈពេលប្រាំពីរឆ្នាំ។ |
ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។
ដូច្នេះ ទ្រង់បានស្អាងព្រះវិហារនោះហើយជាស្រេច រួចទ្រង់ធ្វើគ្រោងដំបូល ហើយប្រក់ដោយឈើតាត្រៅ។
ព្រះបាទសាឡូម៉ូនបានសង់ដំណាក់របស់ទ្រង់ អស់រយៈពេលដប់បីឆ្នាំ ទើបសង់រួចរាល់ទាំងអស់។
លុះផុតម្ភៃឆ្នាំដែលព្រះបាទសាឡូម៉ូនស្អាងទាំងព្រះវិហាររបស់ព្រះយេហូវ៉ា និងព្រះរាជវាំងទាំងពីររួចជាស្រេចហើយ
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទាំងនេះ គឺបានកត់ត្រាទុកដោយព្រះហស្តព្រះយេហូវ៉ា ឲ្យយើងបានយល់ហើយ គឺអស់ទាំងរបៀបនៃគំរូទាំងនេះ»។
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនជាបុត្រាថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ហើយធ្វើសម្រេចចុះ កុំខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃយើង ព្រះអង្គគង់នៅជាមួយឯង ព្រះអង្គមិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់ធ្វើព្រះវិហាររបស់ព្រះយេហូវ៉ានេះបានសម្រេច។
អស់រយៈពេលម្ភៃឆ្នាំ ដែលព្រះបាទសាឡូម៉ូនស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា និងដំណាក់របស់ទ្រង់
កិច្ចការទាំងអស់ដែលព្រះបាទសាឡូម៉ូនបានធ្វើ នោះបានធ្វើទុកជាស្រេច ចាប់ពី ថ្ងៃដែលគេចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា រហូតដល់បានធ្វើហើយ ដូច្នេះ ព្រះដំណាក់របស់យេហូវ៉ាបានស្អាងរួចជាស្រេច។
ពួកគេឆ្លើយមកយើងខ្ញុំដូច្នេះថា "ពួកយើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី ហើយពួកយើងកំពុងតែសង់ព្រះដំណាក់នេះឡើងវិញ គឺជាព្រះដំណាក់ដែលស្តេចដ៏ធំមួយអង្គនៃសាសន៍អ៊ីស្រាអែល បានសង់រួចជាស្រេច តាំងពីយូរឆ្នាំកន្លងមកហើយ។
ដូច្នេះ ការសង់រោងឧបោសថ និងត្រសាលជំនុំក៏បានចប់សព្វគ្រប់។ កូនចៅអ៊ីស្រាអែលបានធ្វើតាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
កូនចៅអ៊ីស្រាអែលធ្វើគ្រប់កិច្ចការទាំងអស់ តាមសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ ឥតចន្លោះត្រង់ណាឡើយ។
លោកម៉ូសេពិនិត្យមើលគ្រប់ការទាំងអស់នោះ ហើយឃើញថា គេបានធ្វើដូចព្រះយេហូវ៉ាបានបង្គាប់លោកមែន គឺគេបានធ្វើការនោះរួចស្រេចទាំងអស់ រួចលោកម៉ូសេក៏ឲ្យពរពួកគេ។
ដៃរបស់សូរ៉ូបាបិលបានចាក់គ្រឹះព្រះវិហារនេះ ហើយលោកនឹងធ្វើបង្ហើយ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមកមែន។
ពួកសាសន៍យូដាទូលថា៖ «គេសង់ព្រះវិហារនេះអស់សែសិបប្រាំមួយឆ្នាំ តែលោកនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃឬ?»