Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះបាទ​សាឡូម៉ូន​បាន​សង់​ដំណាក់​របស់​ទ្រង់ អស់​រយៈ​ពេល​ដប់​បី​ឆ្នាំ ទើបសង់​រួច​រាល់​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 រីឯ​វាំង​របស់​ស្ដេច​វិញ ព្រះ‌បាទ​សាឡូម៉ូន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 សាឡូម៉ូន​ទ្រង់​ក៏​សង់​ដំណាក់​របស់​ទ្រង់ ក្នុង​រវាង​អស់​១៣​ឆ្នាំ ទើប​បាន​ស្រេច​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 រីឯ​វាំង​របស់​ស្តេច​វិញ ស្តេច​ស៊ូឡៃ‌ម៉ាន​ចំណាយ​ពេល​អស់​ដប់​បី​ឆ្នាំ ទើប​សង់​ដំណាក់​ទាំង​អស់​រួច​ជា​ស្រេច។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 7:1
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​បាន​ចង​ញាតិ‌ពន្ធ​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដោយ​យក​បុត្រី​ផារ៉ោន​ធ្វើ​ជា​ភរិយា ហើយ​នាំ​នាង​មក​ក្នុង​ក្រុង​ដាវីឌ ទាល់​តែ​ទ្រង់​បាន​សង់​ដំណាក់​របស់​ទ្រង់ និង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កំផែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​ចប់​សព្វ​គ្រប់។


ដល់​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​ប្រាំបី គេ​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច​សព្វ​គ្រប់​តាមគម្រោង។ ដូច្នេះ ទ្រង់​ស្អាង​ព្រះ‌វិហារ​នោះ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ។


ក្រោយ​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ធ្វើ


លុះ​ផុត​ម្ភៃ​ឆ្នាំ​ដែល​ព្រះបាទ​សាឡូម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​ពីរ​រួច​ជា​ស្រេច​ហើយ


អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ ដែល​ព្រះបាទ​សាឡូម៉ូន​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ដំណាក់​របស់​ទ្រង់


ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម