ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីមនៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។
១ ពង្សាវតារក្សត្រ 6:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងក្នុងទីបរិសុទ្ធបំផុត ទ្រង់បានធ្វើរូបចេរូប៊ីមពីរ ដោយឈើអូលីវ មានកម្ពស់ដប់ហត្ថទាំងគូ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងទីសក្ការៈ ស្ដេចឲ្យគេឆ្លាក់រូបចេរូប៊ីន*មួយគូធ្វើអំពីឈើអូលីវ ចេរូប៊ីននីមួយៗមានកម្ពស់ដប់ហត្ថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅខាងក្នុងទីបរិសុទ្ធបំផុត នោះទ្រង់បានធ្វើរូបចេរូប៊ីន២ ដោយឈើអូលីវ មានកំពស់១០ហត្ថទាំងគូ អាល់គីតាប នៅក្នុងទីសក្ការៈ ស៊ូឡៃម៉ានឲ្យគេឆ្លាក់រូបម៉ាឡាអ៊ីកាត់មានស្លាបមួយគូធ្វើអំពីឈើអូលីវ ម៉ាឡាអ៊ីកាត់មានស្លាបនីមួយៗមានកំពស់ដប់ហត្ថ។ |
ព្រះអង្គបានបណ្តេញមនុស្សចេញ ហើយដាក់ចេរូប៊ីមនៅខាងកើតសួនច្បារអេដែន និងដាវជាអណ្ដាតភ្លើង រេបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើជីវិត។
ស្លាបម្ខាងៗរបស់ចេរូប៊ីមមួយ មានប្រវែងប្រាំហត្ថ គឺពីចុងស្លាបម្ខាងទៅដល់ចុងស្លាបម្ខាង ត្រូវជាដប់ហត្ថ
ត្រង់កន្លែងចូលទៅក្នុងទីបរិសុទ្ធបំផុត ទ្រង់ធ្វើទ្វារពីឈើអូលីវ ឯក្របទ្វារនោះមានកម្ពស់មួយភាគក្នុងប្រាំនៃជញ្ជាំង។
ទ្វារទាំងពីរនោះធ្វើពីឈើអូលីវ ហើយទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ ហើយនឹងផ្ការីកដែរ រួចស្រោបដោយមាសទាំងអស់ គឺស្រោបមាសទាំងចេរូប៊ីម និងដើមលម៉ើផង។
ឱព្រះដែលជាគង្វាលសាសន៍អ៊ីស្រាអែលអើយ ជាព្រះដែលនាំមុខពួកយ៉ូសែប ដូចជា នាំហ្វូងចៀមអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ ឱព្រះដែលគង់នៅកណ្ដាលចេរូប៊ីមអើយ សូមភ្លឺមក
«ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលគង់ពីលើចេរូប៊ីនអើយ គឺព្រះអង្គតែមួយអង្គ ដែលជាព្រះនៃអស់ទាំងសាសន៍នៅផែនដី ព្រះអង្គបានបង្កបង្កើតផ្ទៃមេឃ និងផែនដី។
ចំណែកទ្វារទាំងនោះមានពីរផ្ទាំង គឺពីរផ្ទាំងដែលបើកបាន ទ្វារមួយមានពីរផ្ទាំង ហើយទ្វារមួយទៀតក៏មានពីរផ្ទាំងដែរ។
តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
ព្រះបានសម្តែងឲ្យគេដឹងថា ការទាំងនោះមិនមែនសម្រាប់គេទេ គឺសម្រាប់អ្នករាល់គ្នា ជាអ្វីដែលឥឡូវនេះ អស់អ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គបានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលការទាំងនោះដែរ។