ហើយពួកហោរាទាំងអស់ក៏ថ្លែងទំនាយដូច្នោះដែរថា៖ «សូមយាងឡើងទៅរ៉ាម៉ូត-កាឡាត ហើយមានជ័យជម្នះចុះ ដ្បិតព្រះយេហូវ៉ានឹងប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះករុណាហើយ»។
១ ពង្សាវតារក្សត្រ 22:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា៖ «មើល៍! ពួកហោរាទាំងអស់ សុទ្ធតែថ្លែងទំនាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះដែរ ដោយពោលតែសេចក្ដីល្អចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មហាតលិកដែលស្ដេចចាត់ឲ្យទៅហៅលោកមីកាយ៉ា បានប្រាប់លោកថា៖ «ព្យាការីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្ដីល្អថ្វាយព្រះរាជា ដូច្នេះ សូមលោកទាយសេចក្ដីល្អថ្វាយព្រះរាជាដូចគេដែរទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា មើល ពួកហោរាទាំងអស់ សុទ្ធតែទាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះដែរ ដោយពោលតែសេចក្ដីល្អចុះ អាល់គីតាប មហាតលឹកដែលស្តេចចាត់ឲ្យទៅតាមហៅលោកមីកាយ៉ា បានប្រាប់គាត់ថា៖ «ណាពីទាំងអស់សុទ្ធតែព្រមគ្នា ទាយសេចក្តីល្អជូនស្តេចដូច្នេះ សូមលោកទាយសេចក្តីល្អជូនស្តេចដូចគេដែរទៅ!»។ |
ហើយពួកហោរាទាំងអស់ក៏ថ្លែងទំនាយដូច្នោះដែរថា៖ «សូមយាងឡើងទៅរ៉ាម៉ូត-កាឡាត ហើយមានជ័យជម្នះចុះ ដ្បិតព្រះយេហូវ៉ានឹងប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះករុណាហើយ»។
ប៉ុន្តែ មីកាយ៉ាឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះ»។
គេគិតក្នុងចិត្តថា «ព្រះភ្លេចហើយ ព្រះអង្គលាក់ព្រះភក្ត្រ ព្រះអង្គទតមិនឃើញឡើយ»។
ខ្ញុំយកព្រះយេហូវ៉ាជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំដូចម្ដេចបានថា «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ ?
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។
អ្នកបានប្រព្រឹត្តអំពើទាំងនេះ តែយើងបាននៅស្ញៀម អ្នកស្មានថា យើងក៏ដូចតែអ្នកដែរ តែឥឡូវនេះ យើងបន្ទោសអ្នក ហើយយករឿងនេះមកដាក់នៅចំពោះមុខអ្នក។
គេធ្វើឲ្យស្តេចសប្បាយចិត្តដោយអំពើអាក្រក់របស់ខ្លួន ក៏ធ្វើឲ្យពួកមេសប្បាយចិត្ត ដោយសេចក្ដីភូតភររបស់ខ្លួនដែរ។
បើមានមនុស្សណាដែលប្រព្រឹត្តដោយភូតភរ មកកុហកថា "ខ្ញុំនឹងថ្លែងទំនាយប្រាប់អ្នក បើមានស្រាទំពាំងបាយជូរ និងពីគ្រឿងស្រវឹង" គឺអ្នកនោះឯងដែលធ្វើជាហោរាដល់ជនជាតិនេះ។