ឯអំរីទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ធ្វើអាក្រក់លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
១ ពង្សាវតារក្សត្រ 21:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គ្មានអ្នកណាម្នាក់ដូចព្រះបាទអ័ហាប់ឡើយ ដែលលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិលជាមហេសីបានញុះញង់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនដែលមាននរណាដូចព្រះបាទអហាប់ទេ គឺស្ដេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ក្រោមការញុះញង់របស់ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ័ហាប់ គ្មានអ្នកណាមួយឲ្យដូចទ្រង់ ដែលបានលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិល ជាភរិយាបានញុះញង់នោះទេ អាល់គីតាប មិនដែលមាននរណា ដូចស្តេចអហាប់ទេ គឺស្តេចលក់ខ្លួនទៅប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡា ក្រោមការញុះញង់របស់ម្ចាស់ក្សត្រីយេសិបិល ជាភរិយា។ |
ឯអំរីទ្រង់ប្រព្រឹត្តដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ក៏ធ្វើអាក្រក់លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
ដូច្នេះ ព្រះនាងយេសិបិលចាត់គេឲ្យនាំពាក្យទៅប្រាប់លោកអេលីយ៉ាថា៖ «ដល់ស្អែកនេះ ពេលថ្មើនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង»។
អ័ហាប់មានរាជឱង្ការតបថា៖ «ឱខ្មាំងសត្រូវយើងអើយ តើឯងមកតាមយើងទាន់ហើយឬ?»។ លោកទូលឆ្លើយថា៖ «ទាន់ហើយ ព្រោះព្រះករុណាបានលក់អង្គទ្រង់ផ្ទាល់ឲ្យធ្វើអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា»។
យេសិបិលជាមហេសី ទូលថា៖ «តើឥឡូវនេះ ទ្រង់សោយរាជ្យនៅនគរអ៊ីស្រាអែលមិនមែនឬ? សូមតើនឡើង សោយព្រះស្ងោយទៅ ឲ្យព្រះហឫទ័យបានរីករាយសប្បាយចុះ ខ្ញុំម្ចាស់នឹងថ្វាយចម្ការទំពាំងបាយជូររបស់ណាបោត ជាអ្នកស្រុកយេសរាលដល់ទ្រង់»។
ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គឺបានដើរតាមផ្លូវរបស់បិតា និងមាតាទ្រង់ ហើយតាមផ្លូវរបស់យេរ៉ូបោម ជាកូននេបាត ដែលបានបណ្ដាលឲ្យពួកអ៊ីស្រាអែលធ្វើបាបនោះដែរ។
ទ្រង់បានគោរពប្រតិបត្តិ ហើយថ្វាយបង្គំព្រះបាល ជាការដែលនាំឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មានសេចក្ដីក្រោធ ដូចជាបិតាបានធ្វើដែរ។:៚
គេធ្វើឲ្យកូនប្រុសកូនស្រីគេឆ្លងកាត់ភ្លើង ហើយប្រើរបៀនផ្សេងៗ និងការមន្តអាគម ព្រមទាំងលក់ខ្លួនគេទៅឲ្យបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលនាំឲ្យទ្រង់មានសេចក្ដីក្រោធ។
កាលពីមុន មិនដែលមានស្តេចណាដូចទ្រង់ ដែលបានត្រឡប់មករកព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយក្រោយមកទៀត ក៏មិនដែលមានដែរ។
ពេលព្រះបាទយ៉ូរ៉ាមឃើញព្រះបាទយេហ៊ូវ ទ្រង់មានរាជឱង្ការថា៖ «យេហ៊ូវអើយ តើអ្នកមកដោយមេត្រីឬ?» ព្រះបាទយេហ៊ូវឆ្លើយតបថា៖ «តើមានមេត្រីម្ដេចបាន បើនៅមានអំពើផិតក្បត់ និងមន្តអាគមរបស់យេសិបិល ជាមាតារបស់ព្រះអង្គយ៉ាងច្រើនដូចនេះ?»។
បន្ទាប់មក លោកបានចូលទៅបរិភោគភោជនាហារ រួចហើយក៏បង្គាប់ថា៖ «ចូរទៅមើលស្ត្រីដែលត្រូវបណ្ដាសានោះ ហើយកប់នាងទៅ ដ្បិតនាងជាបុត្រស្តេចដែរ»។
តើព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីសាសន៍ដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះរបស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។
ហើយអ្នកនឹងយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់អ្នក រួចកូនស្រីរបស់គេទៅផិតតាមព្រះរបស់គេ នោះនឹងនាំឲ្យកូនប្រុសរបស់អ្នកទៅផិតតាមព្រះរបស់គេដែរ។
មាត់របស់ស្រីអាវ៉ាសែ ជារណ្តៅយ៉ាងជ្រៅ អ្នកណាដែលជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា នឹងធ្លាក់ទៅក្នុងរណ្តៅនោះ។
ខ្ញុំក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើសំបុត្រលះលែងដែលយើងឲ្យដល់ម្តាយអ្នក ដើម្បីបណ្តេញចេញនោះនៅឯណា? តើយើងបានលក់អ្នកដល់ម្ចាស់បំណុល របស់យើងណាមួយ តើអ្នកណាដែលយើងលក់អ្នកទៅនោះ? គឺដោយព្រោះអំពើទុច្ចរិតរបស់អ្នកទេ ដែលយើងលក់អ្នក ហើយដែលម្តាយអ្នកត្រូវបណ្តេញចេញ ក៏ដោយព្រោះអំពើរំលងអ្នករាល់គ្នាដែរ
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ្នករាល់គ្នាបានត្រូវលក់ខ្លួនឥតយកថ្លៃ ហើយបានលោះមកវិញ ឥតបង់ប្រាក់ដែរ។
ប៉ុន្តែ ពួកសាសន៍យូដាដែលមិនព្រមជឿ បានញុះញង់ ហើយចាក់រុកពួកសាសន៍ដទៃឲ្យគេទាស់នឹងពួកបងប្អូន។
អ្នកទាំងនោះក៏ញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកអាចារ្យ ហើយគេនាំគ្នាចូលមកចាប់គាត់ បញ្ជូនទៅក្រុមប្រឹក្សា។
ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។
យើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំជាមនុស្សខាងសាច់ឈាម ដែលលក់ខ្លួនជាទាសករឲ្យបាប។
តែយើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ដ្បិតអ្នកបណ្តោយឲ្យយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាជាហោរា ទៅបង្រៀន ហើយបញ្ឆោតពួកអ្នកបម្រើរបស់យើង ឲ្យវង្វេងទៅប្រព្រឹត្តសហាយស្មន់ ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះ។