Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 23:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 កាល​ពី​មុន មិន​ដែល​មាន​ស្តេច​ណា​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​ក្រោយ​មក​ទៀត ក៏​មិន​ដែល​មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 កាល​ពី​មុន ពុំ​ដែល​មាន​ស្ដេច​អង្គ​ណា​មួយ​វិល​មក​រក​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ ដូច​ព្រះ‌បាទ​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង តាម​គ្រប់​ទាំង​ក្រិត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 កាល​ពី​មុន​ពុំ​ដែល​មាន​ស្តេច​ណា​មួយ​វិល​មក​រកអុលឡោះ‌តាអាឡា ដោយ​ស្មោះ​អស់​ពី​ចិត្ត អស់​ពី​ស្មារតី និង​អស់​ពី​កម្លាំង ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា ដូច​ស្តេច​យ៉ូសៀស​ឡើយ ហើយ​ក្រោយ​មក​ក៏​គ្មាន​ដែរ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 23:25
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​ដាវីឌ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដោយ​ឥត​បែរ​ចេញ​ពី​សេចក្ដី​បង្គាប់​ណា​មួយ​របស់​ព្រះ‌អង្គ ដរាប​អស់​ព្រះ‌ជន្ម មាន​តែ​រឿង​អ៊ូរី ជា​សាសន៍​ហេត​ប៉ុណ្ណោះ


ធ្វើ​ដូច្នោះ ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​បិតា​ថា "បើ​កូន​ចៅ​របស់​ឯង​រក្សា​ផ្លូវ​របស់​គេ ឲ្យ​បាន​ដើរ​នៅ​ចំពោះ​មុខ​យើង ដោយ​ស្មោះ‌ត្រង់ អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​គេ នោះ​នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ"។


ប្រសិន‌បើ​គេ​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ ដែល​បាន​នាំ​គេ​ទៅ​ជា​ឈ្លើយ​នោះ ហើយ​ក៏​អធិ‌ស្ឋាន​ដល់​ទ្រង់ ទាំង​បែរ​មក​ឯ​ស្រុក​នេះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​បុព្វ‌បុរស​គេ គឺ​ជា​ទី​ក្រុង ដែល​ព្រះ‌អង្គ​បាន​រើស​តាំង និង​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​ថ្វាយ​ព្រះ‌នាម​របស់​ព្រះ‌អង្គ


ទ្រង់​ទុក​ចិត្ត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល បាន​ជា​ក្នុង​ពួក​ស្តេច​យូដា​ក្រោយ​មក គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ ហើយ​មុន​ទ្រង់​ក៏​គ្មាន​ដែរ។


ស្ដេច​ឈរ​នៅ​លើ​វេទិកា ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​បទក្រឹត្យ‌ក្រម បទ​បញ្ជា និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​សម្រេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​យល់​ព្រម​តាម​ដែរ។


ចូល​រួម​ជាមួយ​ពួក​បង‌ប្អូន​របស់​ពួក​គេ ពួក​អភិជន​របស់​ពួក‌គេ ពួក​គេ​ស្បថ​ឲ្យ​ត្រូវ​បណ្ដា​សា​ដល់​ខ្លួន ប្រសិន​បើ​គេមិន​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​រក្សា និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើង ព្រម​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ។


យើង​មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ស្រុក​នេះ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​យើង​ឡើយ។


តើ​អ្នក​ត្រូវ​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​អ្នក​មាន​ចិត្ត​សង្វាត និង​ចម្រើន​ឈើ​តា‌ត្រៅ​ឬ? ឯ​ឪពុក​អ្នក តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ? ប៉ុន្តែ បាន​ប្រព្រឹត្ត​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ។


អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង ហើយ​នឹង​ឃើញ គឺ​កាល​ណា​អ្នក​ស្វែង​រក​យើង​ឲ្យ​អស់​អំពី​ចិត្ត


ចូរ​នឹក​ចាំ​ពី​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​បាន​បង្គាប់​ដល់​លោក​នៅ​លើ​ភ្នំ​ហោរែប សម្រាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គឺ​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ច្បាប់​ទាំង​ប៉ុន្មាន​នោះ។


ដ្បិត​ក្រឹត្យ‌វិន័យ​បាន​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ តែ​ព្រះ‌គុណ និង​សេចក្តី​ពិត បាន​មក​តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


តើ​លោក​ម៉ូសេ​មិន​បាន​ឲ្យ​ក្រឹត្យ‌វិន័យ​មក​អ្នក​រាល់​គ្នា​ទេ​ឬ? ប៉ុន្តែ ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ហេតុ​អី្វ​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»


ប៉ុន្តែ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​នឹង​រក​ព្រះ‌អង្គ​ឃើញ ប្រសិន‌បើ​អ្នក​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក ។


អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម