ពួកចាស់ទុំ និងប្រជាជនទាំងឡាយទូលឆ្លើយថា៖ «សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ»។
ពួកព្រឹទ្ធាចារ្យ និងប្រជាជនទាំងមូលទូលព្រះបាទអហាប់៖ «សូមព្រះករុណាកុំសណ្ដាប់ និងយល់ព្រម តាមពាក្យស្ដេចនោះឡើយ!»។
នោះពួកចាស់ទុំនឹងប្រជាជនទាំងឡាយទូលឆ្លើយឡើងថា សូមទ្រង់កុំស្តាប់ ឬព្រមតាមគេឡើយ
ពួកអះលីជំអះ និងប្រជាជនទាំងមូលជម្រាបស្តេចអហាប់៖ «សូមស្តេចកុំស្តាប់ និងយល់ព្រមតាមពាក្យស្តេចនោះឡើយ!»។
ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ហៅពួកចាស់ទុំក្នុងស្រុកមក មានរាជឱង្ការថា៖ «សូមអ្នករាល់គ្នាពិចារណាមើល ដែលមនុស្សនេះរករឿងហេតុនឹងយើងជាយ៉ាងណា ដ្បិតវាបានចាត់ទូតឲ្យមកទារយកប្រពន្ធកូន មាស និងប្រាក់របស់យើងទៅ យើងក៏ឥតមានប្រកែកឡើយ»។
ដូច្នេះ ទ្រង់ឆ្លើយប្រាប់ទៅពួករាជទូតរបស់បេន-ហាដាដថា៖ «ចូរទៅទូលស្តេចជាម្ចាស់យើងថា "គ្រប់សេចក្ដី ដែលទ្រង់បានចាត់មកបង្គាប់ឲ្យខ្ញុំធ្វើពីមុន ខ្ញុំយល់ព្រមធ្វើតាម តែសេចក្ដីក្រោយនេះ ខ្ញុំមិនអាចធ្វើបានទេ"»។ ពួករាជទូតក៏នាំពាក្យនោះទៅទូលដល់បេន-ហាដាដវិញ។