Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 20:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពួក​ព្រឹទ្ធា‌ចារ្យ និង​ប្រជា‌ជន​ទាំង​មូល​ទូល​ព្រះ‌បាទ​អហាប់៖ «សូម​ព្រះ‌ករុណា​កុំ​សណ្ដាប់ និង​យល់​ព្រម តាម​ពាក្យ​ស្ដេច​នោះ​ឡើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពួក​ចាស់​ទុំ និង​ប្រជាជន​ទាំង‌ឡាយ​ទូល​ឆ្លើយ​ថា៖ «សូម​ទ្រង់​កុំ​ស្តាប់ ឬ​ព្រម​តាម​គេ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 នោះ​ពួក​ចាស់‌ទុំនឹង​ប្រជា‌ជន​ទាំង‌ឡាយ​ទូល​ឆ្លើយ​ឡើង​ថា សូម​ទ្រង់​កុំ​ស្តាប់ ឬ​ព្រម​តាម​គេ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពួក​អះលី‌ជំអះ និង​ប្រជា‌ជន​ទាំង​មូល​ជម្រាប​ស្តេច​អហាប់៖ «សូម​ស្តេច​កុំ​ស្តាប់ និង​យល់​ព្រម​តាម​ពាក្យ​ស្តេច​នោះ​ឡើយ!»។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 20:8
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ស្រុក​អ៊ីស្រា‌អែល​កោះ​ហៅ​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក្នុង​ស្រុក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល ស្ដេច​នោះ​ចង់​បង្ក​រឿង​ហេតុ​ជា​មួយ​យើង​ហើយ! ដ្បិត​ស្ដេច​បាន​ចាត់​គេ​ឲ្យ​មក​ទាម‌ទារ​ពួក​ស្រី​ស្នំ និង​បុត្រា ព្រម​ទាំង​មាស​ប្រាក់​របស់​យើង ហើយ​យើង​ពុំ​បាន​បដិសេធ​ទេ!»។


ពេល​នោះ ស្ដេច​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​អ្នក​នាំ​សារ​របស់​ព្រះ‌បាទ​បេន‌ហាដាដ​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌ករុណា​ជា​អម្ចាស់​ដូច​ត​ទៅ: សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌ករុណា​ចាត់​គេ ឲ្យ​មក​ទាម‌ទារ​ពី​ទូលបង្គំ​លើក​ដំបូង​នោះ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម តែ​ទូលបង្គំ​ពុំ​អាច​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌ករុណា​ទាម‌ទារ​ជា​លើក​ទី​ពីរ​នេះ​បាន​ទេ»។ អ្នក​នាំ​សារ​យក​ពាក្យ​នេះ​ទៅ​ទូល​ព្រះ‌បាទ​បេនហា‌ដាដ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម