អ័រ៉ៅណាទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះហឫទ័យ នៅទីនេះ មានគោសម្រាប់តង្វាយដុត ហើយប្រដាប់បែនស្រូវ និងនឹមគោ ទុកជាឧសស្រាប់។
១ ពង្សាវតារក្សត្រ 19:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោមួយនឹមទៅសម្លាប់ ហើយយកនឹមធ្វើឱសដុតស្ងោរគោ ចែកគ្នាបរិភោគ ហើយគាត់ក្រោកឡើងទៅតាមលោកអេលីយ៉ា ដើម្បីបម្រើលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីសេចាកចេញពីលោកអេលីយ៉ា ត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាយញ្ញបូជា យកនង្គ័លធ្វើជាអុសដុតចម្អិនសាច់ ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើង ដើរតាមលោកអេលីយ៉ា ហើយនៅបម្រើលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោ១នឹមសំឡាប់ទៅ ហើយស្ងោរដោយគ្រឿងប្រដាប់ទឹមគោ រួចចែកគ្នាបរិភោគទៅ រួចហើយគាត់ក្រោកឡើងទៅតាមអេលីយ៉ា ដើម្បីបំរើលោក។ អាល់គីតាប អេលីយ៉ាសាក់ចាកចេញពីអេលីយ៉េស ត្រឡប់មកកន្លែងភ្ជួរវិញ។ គាត់យកគោទាំងពីរក្បាលទៅសម្លាប់ធ្វើជាគូរបាន យកនង្គ័លធ្វើជាអុសដុតចំអិនសាច់ ចែកអស់អ្នកដែលនៅទីនោះបរិភោគ។ បន្ទាប់មក គាត់ក្រោកឡើង ដើរតាមណាពីអេលីយ៉េស ហើយនៅបម្រើគាត់។ |
អ័រ៉ៅណាទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ សូមឲ្យព្រះករុណាយកចុះ ហើយថ្វាយអ្វីតាមបំណងព្រះហឫទ័យ នៅទីនេះ មានគោសម្រាប់តង្វាយដុត ហើយប្រដាប់បែនស្រូវ និងនឹមគោ ទុកជាឧសស្រាប់។
រួចប្រាប់អ្នកបម្រើថា៖ «ចូរឡើងទៅមើលខាងសមុទ្រឥឡូវ» អ្នកបម្រើក៏ឡើងទៅមើល រួចជម្រាបថា៖ «គ្មានអ្វីឡើយ» លោកប្រាប់ថា៖ «ចូរទៅគ្រប់ប្រាំពីរដង»។
រីឯពួកហោរា ដែលនៅក្រុងបេត-អែលបានចេញមកសួរអេលីសេថា៖ «តើលោកជ្រាបថា នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងលើកគ្រូរបស់លោកចេញពីមុខលោកឬទេ?» គាត់ឆ្លើយថា៖ «ខ្ញុំដឹងហើយ ចូរអ្នករាល់គ្នានៅស្ងៀម»។
ប៉ុន្តែ ព្រះបាទយេហូសាផាតមានរាជឱង្ការថា៖ «តើនៅទីនេះ គ្មានហោរាម្នាក់របស់ព្រះយេហូវ៉ា ដែលឲ្យយើងសួរដល់ព្រះអង្គតាមរយៈអ្នកនោះទេឬ?» ពេលនោះ អ្នកជំនិតម្នាក់របស់ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «អេលីសេ ជាកូនសាផាត ដែលបានចាក់ទឹកលាងដៃលោកអេលីយ៉ា លោកនៅទីនេះដែរ»។
ដូច្នេះ លោកម៉ូសេក៏ក្រោកឡើងទៅជាមួយយ៉ូស្វេ ជាជំនួយការរបស់លោក ហើយលោកម៉ូសេឡើងទៅលើភ្នំរបស់ព្រះ។
ពេលទៅដល់ក្រុងសាឡាមីន គេក៏ប្រកាសព្រះបន្ទូលរបស់ព្រះ នៅក្នុងសាលាប្រជុំនានារបស់សាសន៍យូដា ទាំងមានលោកយ៉ូហាន ជាអ្នកជំនួយដែរ។
មានតែលោកលូកាប៉ុណ្ណោះដែលនៅជាមួយខ្ញុំ។ ចូរនាំលោកម៉ាកុសមកជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងាររបស់ខ្ញុំ។
ខ្ញុំចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យគាត់បានបម្រើខ្ញុំជំនួសអ្នក ក្នុងពេលដែលខ្ញុំជាប់ចំណងដោយព្រោះដំណឹងល្អ
រទេះក៏មកដល់ក្នុងចម្ការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែសនោះ ហើយឈប់នៅទីនោះ ជាកន្លែងដែលមានថ្មមួយធំ ដូច្នេះ គេពុះបំបែករទេះ ហើយថ្វាយគោនោះជាតង្វាយដុតដល់ព្រះយេហូវ៉ា។