ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 19:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​ក៏​ទុក​គោ​ចោល រត់​ទៅ​តាម​លោក​អេលីយ៉ា ដោយ​ពោល​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​មក​តាម​លោក»។ លោក​អេលីយ៉ា​មាន​ប្រសាស​ទៅ​គាត់​ថា៖ «ចូរ​ទៅ​វិញ​ទៅ តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ដល់អ្នក?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេលីសេ​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​លោក​អេលីយ៉ា​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​លា​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ប្របាទ​សិន រួច​ខ្ញុំ​ប្របាទ​នឹង​ទៅ​តាម​លោក»។ លោក​អេលីយ៉ា​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​លះ‌បង់​គោ​ចោល រត់​ទៅ​តាម​អេលីយ៉ា ដោយ​ពាក្យ​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​ខ្ញុំ​សិន នោះ​ខ្ញុំ​នឹង​មក​តាម​លោក តែ​អេលីយ៉ា​ឆ្លើយ​តប​ថា ចូរ​ទៅ​វិញ​ទៅ តើ​អញ​បាន​ធ្វើ​អ្វី​ដល់​ឯង

សូមមើលជំពូក

អាល់គីតាប

អេលី‌យ៉ាសាក់​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​អេលី‌យ៉េស​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​លា​បិតា‌ម្តាយ​របស់​ខ្ញុំ​សិន រួច​ខ្ញុំ​នឹង​ទៅ​តាម​លោក»។ អេលី‌យ៉េស​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 19:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​កូន​មិន​ឲ្យ​ពុក​ថើប​លា​កូន​ចៅ​របស់​ពុក​សោះ​ដូច្នេះ? កូន​បាន​ប្រព្រឹត្ត​បែប​ចម្កួត​ហើយ។


ពេល​នោះ ពេត្រុស​ទូល​សួរ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ។ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ទៅ?»


គេ​ក៏​ទុក​សំណាញ់​ចោល ហើយ​ដើរ​តាម​ព្រះ‌អង្គ​ភ្លាម។


ភ្លាម​នោះ គេ​ក៏​ចេញ​ពី​ទូក និង​ពី​ឪពុក​របស់​ខ្លួន ហើយ​ដើរ​តាម​ព្រះ‌អង្គ​ទៅ។


ពេល​ព្រះ‌យេស៊ូវ​យាង​ផុត​ពី​ទី​នោះ ទ្រង់​ទត​ឃើញ​បុរស​ម្នាក់​ឈ្មោះ ម៉ាថាយ កំពុង​អង្គុយ​នៅ​កន្លែង​ទារ​ពន្ធ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ គាត់​ក៏​ក្រោក​ឡើង ហើយ​ដើរ​តាម​ព្រះ‌អង្គ។


គេ​គ្រប់​គ្នា​យំ​ជាខ្លាំង ហើយ​នាំ​គ្នា​ឱប​ថើប​លោក