Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 19:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​វិញ យក​គោ​មួយ​នឹម​ទៅ​សម្លាប់ ហើយ​យក​នឹម​ធ្វើ​ឱស​ដុត​ស្ងោរ​គោ ចែក​គ្នា​បរិ‌ភោគ ហើយ​គាត់​ក្រោក​ឡើង​ទៅ​តាម​លោក​អេលីយ៉ា ដើម្បី​បម្រើ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​អេលីសេ​ចាក​ចេញ​ពី​លោក​អេលីយ៉ា ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​យញ្ញ‌បូជា យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចម្អិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​លោក​អេលីយ៉ា ហើយ​នៅ​បម្រើ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ គាត់​ក៏​ត្រឡប់​ទៅ​វិញ យក​គោ​១​នឹម​សំឡាប់​ទៅ ហើយ​ស្ងោរ​ដោយ​គ្រឿង​ប្រដាប់​ទឹម​គោ រួច​ចែក​គ្នា​បរិភោគ​ទៅ រួច​ហើយ​គាត់​ក្រោក​ឡើង​ទៅ​តាម​អេលីយ៉ា ដើម្បី​បំរើ​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អេលី‌យ៉ាសាក់​ចាក​ចេញ​ពី​អេលី‌យ៉េស ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​គូរបាន យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចំអិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​ណាពី​អេលី‌យ៉េស ហើយ​នៅ​បម្រើ​គាត់។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 19:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័រ៉ៅ‌ណា​ទូល​ព្រះបាទ​ដាវីឌ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​ព្រះ‌ករុណា​យក​ចុះ ហើយ​ថ្វាយ​អ្វី​តាម​បំណង​ព្រះ‌ហឫ‌ទ័យ នៅ​ទី​នេះ មាន​គោ​សម្រាប់​តង្វាយ​ដុត ហើយ​ប្រដាប់​បែន​ស្រូវ និង​នឹម​គោ ទុក​ជា​ឧស​ស្រាប់។


រួច​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ឡើង​ទៅ​មើល​ខាង​សមុទ្រ​ឥឡូវ» អ្នក​បម្រើ​ក៏​ឡើង​ទៅ​មើល រួច​ជម្រាប​ថា៖ «គ្មាន​អ្វី​ឡើយ» លោក​ប្រាប់​ថា៖ «ចូរ​ទៅ​គ្រប់​ប្រាំពីរ​ដង»។


រីឯ​ពួក​ហោរា ដែល​នៅ​ក្រុង​បេត-អែល​បាន​ចេញ​មក​សួរ​អេលី‌សេ​ថា៖ «តើ​លោក​ជ្រាប​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​លើក​គ្រូ​របស់​លោក​ចេញ​ពី​មុខ​លោក​ឬ​ទេ?» គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ដឹង​ហើយ ចូរ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម»។


ប៉ុន្តែ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «តើ​នៅ​ទី​នេះ គ្មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ដែល​ឲ្យ​យើង​សួរ​ដល់​ព្រះ‌អង្គ​តាម​រយៈ​អ្នក​នោះ​ទេ​ឬ?» ពេល​នោះ អ្នក​ជំនិត​ម្នាក់​របស់​ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «អេលី‌សេ ជា​កូន​សាផាត ដែល​បាន​ចាក់​ទឹក​លាង​ដៃ​លោក​អេលីយ៉ា លោក​នៅ​ទី​នេះ​ដែរ»។


ដូច្នេះ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ជា‌មួយ​យ៉ូស្វេ ជា​ជំនួយ​ការ​របស់​លោក ហើយ​លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ។


ពេល​ទៅ​ដល់​ក្រុង​សាឡា‌មីន គេក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ នៅ​ក្នុង​សាលា​ប្រជុំ​នានា​របស់​សាសន៍​យូដា ទាំង​មាន​លោក​យ៉ូហាន ជា​អ្នកជំនួយ​ដែរ។


មាន​តែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​មក​ជា​មួយ​ផង ដ្បិត​គាត់​ជា​អ្នក​មាន​ប្រយោជន៍​ក្នុង​ការ‌ងារ​របស់​ខ្ញុំ។


ខ្ញុំ​ចង់​ទុក​គាត់​ឲ្យ​នៅ​ជា​មួយ​ខ្ញុំ​ដែរ ដើម្បី​ឲ្យ​គាត់​បាន​បម្រើ​ខ្ញុំ​ជំនួស​អ្នក ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយ​ព្រោះ​ដំណឹង​ល្អ


រទេះ​ក៏​មក​ដល់​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស​នោះ ហើយ​ឈប់​នៅ​ទី​នោះ ជា​កន្លែង​ដែល​មាន​ថ្ម​មួយ​ធំ ដូច្នេះ គេ​ពុះ​បំបែក​រទេះ ហើយ​ថ្វាយ​គោ​នោះ​ជា​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម