ប៉ុន្តែ នាងលេអាឆ្លើយថា៖ «ដែលឯងដណ្តើមយកប្តីរបស់អញ តើនោះជារឿងតូចតាចឬ? តើឯងចង់យកផ្លែស្នេហ៍កូនរបស់អញទៀតឬ?»។ នាងរ៉ាជែលតបថា៖ «ដូច្នេះ ឲ្យគាត់ដេកជាមួយបងយប់នេះទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។
១ ពង្សាវតារក្សត្រ 16:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រឹមតែទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតប៉ុណ្ណោះទេ គឺទ្រង់បានយកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូនមកធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលថែមទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចព្រះបាទយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺទ្រង់បានរៀបអភិសេកជាមួយព្រះនាងយេសិបិល ជាបុត្រីរបស់ព្រះបាទអេតបាល ជាស្ដេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏យកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូន ធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលផង ទុកដូចជាការ ដែលទ្រង់ប្រព្រឹត្ត តាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតនោះ ជាការយ៉ាងស្រាលវិញ អាល់គីតាប ស្តេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺគាត់បានរៀបការជាមួយនាងយេសិបិល ជាបុត្រីរបស់ស្តេចអេតបាល ជាស្តេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។ |
ប៉ុន្តែ នាងលេអាឆ្លើយថា៖ «ដែលឯងដណ្តើមយកប្តីរបស់អញ តើនោះជារឿងតូចតាចឬ? តើឯងចង់យកផ្លែស្នេហ៍កូនរបស់អញទៀតឬ?»។ នាងរ៉ាជែលតបថា៖ «ដូច្នេះ ឲ្យគាត់ដេកជាមួយបងយប់នេះទៅ ទុកជាថ្នូរនឹងផ្លែស្នេហ៍កូនរបស់បង»។
នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។
តែលោកឆ្លើយថា៖ «ទូលបង្គំមិនបានធ្វើឲ្យពួកអ៊ីស្រាអែលមានសេចក្ដីវេទនាទេ គឺទ្រង់ និងវង្សានុវង្សនៃបិតាទ្រង់វិញទេតើ ព្រោះទ្រង់បានបោះបង់ចោលអស់ទាំងបញ្ញត្តិនៃព្រះយេហូវ៉ា ព្រមទាំងប្រតិបត្តិតាមព្រះបាល
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំងបួនរយហាសិបនាក់ និងពួកហោរារបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង»។
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
នៅគ្រានោះ ព្រះបាទយេហ៊ូវក៏ប្រមូលពួកបណ្ដាជនទាំងអស់មកប្រាប់ថា៖ «ព្រះបាទអ័ហាប់បានគោរពដល់ព្រះបាលតែបន្តិចទេ តែព្រះបាទយេហ៊ូវនឹងគោរពដល់ទ្រង់ជាច្រើន។
គេបោះបង់ចោលអស់ទាំងក្រឹត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ក៏សិតធ្វើរូប គឺជារូបកូនគោពីរ ហើយធ្វើបង្គោលសក្ការៈ ព្រមទាំងថ្វាយបង្គំដល់អស់ទាំងពលបរិវារនៅលើមេឃ ហើយគោរពប្រតិបត្តិដល់ព្រះបាលផង។
ដ្បិតទ្រង់បានស្អាងអស់ទាំងទីខ្ពស់ ដែលស្ដេចហេសេគាជាបិតារបស់ទ្រង់ បានបំផ្លាញនោះឡើងវិញ ក៏ដំឡើងអាសនាថ្វាយព្រះបាល ហើយធ្វើបង្គោលសក្ការៈ ដូចព្រះបាទអ័ហាប់ ស្តេចអ៊ីស្រាអែលបានធ្វើដែរ ព្រមទាំងថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមអស់ទាំងពួកពលបរិវារនៅលើមេឃផង។
ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា តែមិនដល់បិតា និងមាតាទេ ដ្បិតទ្រង់បានបំបាត់រូបព្រះបាល ដែលបិតារបស់ទ្រង់បានកសាង។
គឺបានស្វែងរកតាមតែព្រះនៃអយ្យកោរបស់ស្ដេច ហើយប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ ឥតប្រព្រឹត្តតាមអំពើរបស់ពួកអ៊ីស្រាអែលឡើយ។
គឺបានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែលវិញ ព្រមទាំងបណ្ដាលឲ្យពួកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមផិតព្រះ ដូចជាពួកវង្សរបស់ព្រះបាទអ័ហាប់ដែរ ហើយដោយព្រោះទ្រង់បានសម្លាប់កនិដ្ឋាទាំងប៉ុន្មាន ជាព្រះវង្សរបស់បិតាទ្រង់ ដែលសុទ្ធតែល្អជាងទ្រង់ផង
ពេលនោះ ហោរាអេសាយទូលថា៖ «ឱរាជវង្សរបស់ព្រះបាទដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬ បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀត?
មួយទៀត អ្នកបានយកកូនប្រុសស្រីអ្នក ដែលបានបង្កើតឲ្យយើង ទៅថ្វាយជាយញ្ញបូជាដល់ព្រះទាំងនោះ ឲ្យត្រូវវិនាសទៅ ដូច្នេះ តើការកំផិតរបស់អ្នកស្រាលឬ?
អ្នកមិនត្រឹមតែដើរតាមផ្លូវរបស់គេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺអ្នកបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់អ្នកទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ។
ការដែលអ្នករាល់គ្នាបានស៊ីស្មៅនៅទីវាលល្អ តើជាការតិចតួចដល់អ្នកឬ បានជាអ្នកជាន់ឈ្លីស្មៅដែលនៅសល់ ហើយដែលអ្នករាល់គ្នាបានផឹកទឹកថ្លានោះ បានជាអ្នកទៅកកូរឡើងឲ្យល្អក់ ដោយជើងដូច្នេះ?
ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ អ្នកឃើញឬទេ? ពួកវង្សយូដារាប់ការគួរស្អប់ខ្ពើមទាំងនោះ ដែលគេប្រព្រឹត្តនៅទីនេះថា ជាការស្រាល ដ្បិតគេបានធ្វើឲ្យស្រុកនេះមានពេញដោយសេចក្ដីច្រឡោត ហើយបានបែរជាបណ្ដាលឲ្យយើងខឹងម្តងទៀត ហើយមើល៍ គេលើកមែកឈើប្រណម្យនៅច្រមុះគេផង
នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។
ការដែលព្រះនៃសាសន៍អ៊ីស្រាអែលបានញែកអ្នករាល់គ្នាចេញពីក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ដើម្បីឲ្យអ្នករាល់គ្នាចូលទៅជិតព្រះអង្គ សម្រាប់នឹងធ្វើការងារក្នុងរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខក្រុមជំនុំ ដើម្បីបម្រើពួកគេ តើកិច្ចការនេះតូចពេកឬ?
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកចូលទៅក្នុងស្រុកដែលអ្នកហៀបនឹងចូលទៅកាន់កាប់ ហើយព្រះអង្គបានដេញសាសន៍ជាច្រើនពីមុខអ្នកចេញ គឺសាសន៍ហេត សាសន៍គើកាស៊ី សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស សាសន៍ទាំងប្រាំពីរនោះមានគ្នាច្រើន ហើយខ្លាំងពូកែជាងអ្នក
តែយើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ដ្បិតអ្នកបណ្តោយឲ្យយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាជាហោរា ទៅបង្រៀន ហើយបញ្ឆោតពួកអ្នកបម្រើរបស់យើង ឲ្យវង្វេងទៅប្រព្រឹត្តសហាយស្មន់ ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះ។
ពួកអេស៊ើរមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ
មួយទៀត ពួកស៊ីដូន ពួកអាម៉ាឡេក និងពួកម៉ាអូន ក៏បានសង្កត់សង្កិនអ្នករាល់គ្នាដែរ តែកាលអ្នករាល់គ្នាបានស្រែកអំពាវនាវរកយើង នោះយើងក៏បានសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃរបស់គេដែរ។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់ព្រះបាល និងព្រះអាសថារ៉ូត ព្រមទាំងព្រះនានារបស់សាសន៍ស៊ីរី ព្រះរបស់សាសន៍ស៊ីដូន ព្រះរបស់សាសន៍ម៉ូអាប់ ព្រះរបស់ពួកអាំម៉ូន និងព្រះរបស់ពួកភីលីស្ទីនទៀតផង។ គេបានបោះបង់ចោលព្រះយេហូវ៉ា ហើយមិនបានគោរពប្រតិបត្តិដល់ព្រះអង្គទៀតឡើយ។
ពេលនោះ អ្នកទាំងប្រាំក៏នាំគ្នាចេញទៅ ហើយបានមកដល់ក្រុងឡាអ៊ីស។ គេឃើញមនុស្សដែលរស់នៅទីនោះដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺស្ងប់ស្ងៀម ឥតបារម្ភអ្វីឡើយ។ គេមានទ្រព្យសម្បត្តិបរិបូរ ឥតខ្វះអ្វីនៅលើផែនដីឡើយ ប៉ុន្ដែ គេរស់នៅឆ្ងាយពីសាសន៍ស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកណាទេ។
គ្រានោះ ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយគេនាំគ្នាគោរពប្រតិបត្តិតាមព្រះបាល។
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ គេភ្លេចព្រះយេហូវ៉ាជាព្រះរបស់គេ ហើយទៅជាគោរពប្រតិបត្ដិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ។