ព្រះបាទដាវីឌក៏បានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពស្ដេចនៅក្នុងទីក្រុងដាវីឌ។
១ ពង្សាវតារក្សត្រ 15:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះសពទ្រង់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាបុព្វបុរស ហើយយេហូសាផាត ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទអេសាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ជាអយ្យកោ។ ព្រះបាទយ៉ូសាផាត ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសា ទ្រង់ក៏ផ្ទំលក់ទៅមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់ នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាឰយុកោ រួចយ៉ូសាផាត ជាព្រះរាជបុត្រាក៏សោយរាជ្យឡើងជំនួសបិតា។ អាល់គីតាប កាលស្តេចអេសាស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទតជាអយ្យកោ។ ស្តេចយ៉ូសាផាតជាបុត្រ បានឡើងស្នងរាជ្យ។ |
ព្រះបាទដាវីឌក៏បានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពស្ដេចនៅក្នុងទីក្រុងដាវីឌ។
តែដល់ឆ្នាំទីបីនោះយេហូសាផាត ជាស្តេចយូដា ទ្រង់យាងចុះមកគាល់ស្តេចអ៊ីស្រាអែល
ឯបុត្ររបស់ព្រះបាទសាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមថាអ័ប៊ីយ៉ា អ័ប៊ីយ៉ាមានបុត្រ ព្រះនាមថាអេសា អេសាមានបុត្រ ព្រះនាមថាយេហូសាផាត
កិច្ចការទាំងប៉ុន្មានរបស់ព្រះបាទអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ។
ព្រះបាទអេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គឺបានសុគតនៅឆ្នាំទីសែសិបមួយ ក្នុងរាជ្យរបស់ព្រះអង្គ។