Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 15:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត ដែល​អេសា​បាន​ធ្វើ និង​អំណាច​របស់​ទ្រង់ ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្ដេច​ព្រះ‌ជរា​ហើយ ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 រាជ​កិច្ច​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​អេសា គឺ​វីរ‌ភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទីក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្ដេច​មាន​ព្រះ‌ជន្ម​ចាស់​ជរា នោះ​ទ្រង់​កើត​រោគា​នៅ​ព្រះ‌បាទា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 រីឯ​ដំណើរ​ឯ​ទៀត ពី​អេសា នឹង​អំណាច​របស់​ទ្រង់ ហើយ​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ទី​ក្រុង​ទាំង​អស់​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ តែ​កាល​ស្តេច​ទ្រង់​ព្រះ‌ជរា​ហើយ នោះ​ក៏​កើត​ព្រះ‌រោគ​ឡើង​ត្រង់​ព្រះ‌បាទ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 កិច្ច​ការ​ទាំង​ប៉ុន្មាន​របស់​ស្តេច​អេសា គឺ​វីរភាព​ដ៏​អង់‌អាច និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ស្តេច​បាន​ប្រព្រឹត្ត ព្រម​ទាំង​ការ​សង់​ទី‌ក្រុង​នានា សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​យូដា។ នៅ​គ្រា​ដែល​ស្តេច​មាន​វ័យ​ចាស់​ជរា នោះ​គាត់​កើត​រោគា​នៅ​ជើង។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 15:23
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កិច្ច‌ការផ្សេងៗ​របស់​យេរ៉ូ‌បោម គឺ​ពី​ការ​ធ្វើ​ចម្បាំង​យ៉ាង​ណា និង​សោយ‌រាជ្យ​យ៉ាង​ណា សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវ‌តារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។


វាយ​អស់​ទាំង​ទី​ក្រុង នៅ​ជុំ‌វិញ​ក្រុង​កេរ៉ា​ដែរ ព្រោះ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ព្រះ‌យេហូវ៉ា បាន​គ្រប​សង្កត់​លើ​ពួក​ក្រុង​ទាំង​នោះ ពួក​យូដា​ក៏​ប្លន់​ទី​ក្រុង​ទាំង​នោះ យក​បាន​របស់​យ៉ាង​សន្ធឹក


ដូច្នេះ ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​យូដា​ថា៖ «ចូរ​យើង​សង់​ទី​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំផែង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក​ផង ក្នុង​ពេល​ដែល​គ្មាន​អ្វី​ឃាត់​ឃាំង​នៅ​មុខ​យើង​ក្នុង​ស្រុក ដ្បិត​យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំ‌វិញ»។ ដូច្នេះ គេ​ក៏​សង់ ហើយ​ចេះ​តែ​ចម្រើន​ឡើង។


អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម