ព្រះបាទសាឡូម៉ូនបានស្រឡាញ់ពួកស្រីៗសាសន៍ដទៃជាច្រើន ក្រៅពីព្រះរាជបុត្រីផារ៉ោននោះ មានស្ត្រីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត
១ ពង្សាវតារក្សត្រ 14:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រេហូបោមក៏ផ្ទំលក់ជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ។ មាតាទ្រង់នាមថាណាអាម៉ា សាសន៍អាំម៉ូន។ អ័ប៊ីយ៉ាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទរេហូបោមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ។ មាតារបស់ស្ដេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ព្រះបាទអប៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រេហូបោមក៏ផ្ទំលក់ជាមួយនឹងពួកឰយុកោទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយនឹងពួកឰយុកោទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ឯមាតាទ្រង់ នោះមានព្រះនាមជាន៉ាអាម៉ា សាសន៍អាំម៉ូន លំដាប់នោះ អ័ប៊ីយ៉ា ជាព្រះរាជបុត្រាទ្រង់ ក៏សោយរាជ្យឡើងជំនួសបិតា។ អាល់គីតាប កាលស្តេចរេហូបោមស្លាប់ គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីស្តេចទត។ មាតារបស់ស្តេចមាននាមថា ណាអាម៉ា ជាជនជាតិអាំម៉ូន។ ស្តេចអប៊ីយ៉ាជាកូន បានឡើងស្នងរាជ្យ។ |
ព្រះបាទសាឡូម៉ូនបានស្រឡាញ់ពួកស្រីៗសាសន៍ដទៃជាច្រើន ក្រៅពីព្រះរាជបុត្រីផារ៉ោននោះ មានស្ត្រីសាសន៍ម៉ូអាប់ សាសន៍អាំម៉ូន សាសន៍អេដុម សាសន៍ស៊ីដូន និងសាសន៍ហេត
ទ្រង់ក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គេបញ្ចុះសពនៅក្នុងក្រុងរបស់ដាវីឌ ជាបិតាទ្រង់ រួចរេហូបោមជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
លុះដល់ឆ្នាំទីដប់ប្រាំបី ក្នុងរាជ្យយេរ៉ូបោម ជាបុត្រនេបាត នោះអ័ប៊ីយ៉ាក៏ឡើងសោយរាជ្យនៅស្រុកយូដា
អេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះសពទ្រង់ជាមួយនឹងបុព្វបុរសរបស់ទ្រង់ ក្នុងទីក្រុងរបស់ដាវីឌ ជាបុព្វបុរស ហើយយេហូសាផាត ជាបុត្រាក៏ឡើងសោយរាជ្យជំនួសបិតា។
ទ្រង់ក៏ប្រព្រឹត្តតាមអស់ទាំងអំពើបាប ដែលបិតាបានប្រព្រឹត្តពីមុនមកដែរ ព្រះហឫទ័យទ្រង់មិនបានស្មោះត្រង់ ដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ដូចជាព្រះហឫទ័យដាវីឌ ជាបុព្វបុរសរបស់ទ្រង់ទេ។
ព្រះបាទដាវីឌក៏បានផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពស្ដេចនៅក្នុងទីក្រុងដាវីឌ។
យេហូសាផាតក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ទៅ គេបញ្ចុះទ្រង់នៅជាមួយបុព្វបុរស ក្នុងក្រុងរបស់ដាវីឌ ជាបុព្វបុរស រួចយេហូរ៉ាម ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ឯបុត្ររបស់ព្រះបាទសាឡូម៉ូន គឺរេហូបោម ហើយរេហូបោមក៏មានបុត្រ ព្រះនាមថាអ័ប៊ីយ៉ា អ័ប៊ីយ៉ាមានបុត្រ ព្រះនាមថាអេសា អេសាមានបុត្រ ព្រះនាមថាយេហូសាផាត
ព្រះបាទរេហូបោមផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអ័ប៊ីយ៉ា ជាបុត្រាក៏ឡើយសោយរាជ្យជំនួសបិតា។
សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាបានឡើយ សូម្បីតែកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាជារៀងរហូត