"ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកមិនត្រូវឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់អ្នករាល់គ្នាឡើយ ចូរវិលទៅផ្ទះរបស់អ្នករៀងខ្លួនទៅ ដ្បិតការនេះ គឺយើងបានបង្កើតឡើង"»។ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។