ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារខ្វាក់ភ្នែកទាំងអស់គ្នា ទាំងតូចទាំងធំ ដូច្នេះ គេក៏អស់ចិត្តលែងរាវរកមាត់ទ្វារទៀត។
១ ពង្សាវតារក្សត្រ 13:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកសំណព្វរបស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ ទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា៖ «ចូរចាប់វាទៅ» ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅ កន្ត្រាក់មកវិញមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹកកម្រើកលែងរួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន អាល់គីតាប ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកនាំសាររបស់អុលឡោះស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ស្តេចក៏លាតដៃពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ដៃដែលស្តេចលើកចង្អុលទៅអ្នកនាំសាររបស់អុលឡោះក៏ស្ពឹក កំរើកលែងរួច។ |
ទេវតាបានធ្វើឲ្យពួកអ្នកដែលនៅមាត់ទ្វារខ្វាក់ភ្នែកទាំងអស់គ្នា ទាំងតូចទាំងធំ ដូច្នេះ គេក៏អស់ចិត្តលែងរាវរកមាត់ទ្វារទៀត។
អ្នកនោះក៏ប្រាប់ទីសម្គាល់មួយនៅថ្ងៃនោះដែរ ដោយពាក្យថា៖ «នេះជាទីសម្គាល់ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ "មើល៍ អាសនានេះនឹងបាក់បែកទៅ ហើយផេះនៅលើនឹងត្រូវខ្ចាយចេញ"»។
អាសនានោះក៏បាក់បែក ហើយផេះក៏ខ្ចាត់ខ្ចាយអស់ តាមទីសម្គាល់ដែលអ្នកសំណព្វរបស់ព្រះបានប្រាប់ ដោយព្រះបន្ទូលនៃព្រះយេហូវ៉ា។
ហើយបង្គាប់ថា ស្ដេចមានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់យើងមកវិញដោយសុខសាន្ត»។
ព្រះបាទអេសាមានសេចក្ដីក្រេវក្រោធនឹងគ្រូទាយ ហើយទ្រង់ចាប់ដាក់គុក ព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ ព្រះបាទអេសាក៏សង្កត់សង្កិនប្រជារាស្ត្រខ្លះដែរ។
«កុំប៉ះពាល់ពួកអ្នកដែលយើង បានចាក់ប្រេងតាំងឡើយ កុំធ្វើបាបពួកហោរារបស់យើងឲ្យសោះ!»
ព្រះមហាក្សត្រនឹងមានព្រះបន្ទូលឆ្លើយទៅគេថា "យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ពេលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងចំណោមពួកបងប្អូនរបស់យើងនេះ នោះអ្នករាល់គ្នាបានធ្វើដល់យើងហើយ"។
បន្ទាប់មក ពួកអ្នកដែលបានចាប់ព្រះយេស៊ូវបាននាំព្រះអង្គទៅជួបលោកកៃផាស ជាសម្ដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានជួបជុំគ្នា។
ក្រោយពីទតមើលមនុស្សទាំងអស់ដែលនៅជុំវិញហើយ ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃរបស់អ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃរបស់គាត់បានជាឡើងវិញ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាទទួលអ្នកដែលខ្ញុំចាត់ឲ្យទៅ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ អ្នកនោះទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
ពេលព្រះអង្គមានព្រះបន្ទូលទៅគេថា «គឺខ្ញុំហ្នឹងហើយ» គេក៏ថយក្រោយ ដួលដាច់ផ្ងារទាំងអស់គ្នា។
ប្រសិនបើមានអ្នកណាចង់ធ្វើទុក្ខអ្នកទាំងពីរ នោះនឹងមានភ្លើងចេញពីមាត់គេមក ហើយបញ្ឆេះបំផ្លាញខ្មាំងសត្រូវរបស់គេ។ ដូច្នេះ បើមានអ្នកណាចង់ធ្វើទុក្ខគេ អ្នកនោះត្រូវស្លាប់បែបនេះឯង។