១ ពង្សាវតារក្សត្រ 13:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 កាលស្តេចយេរ៉ូបោមទ្រង់ឮពាក្យ ដែលអ្នកសំណប់របស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ នោះទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា ចូរចាប់វាទៅ ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅកន្ត្រាក់មកវិញមិនបាន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកសំណព្វរបស់ព្រះបានស្រែកទាស់នឹងអាសនា នៅក្រុងបេត-អែលដូច្នោះ ទ្រង់ក៏ដកព្រះហស្តពីអាសនាចង្អុលទៅថា៖ «ចូរចាប់វាទៅ» ឯព្រះហស្តដែលទ្រង់បានចង្អុលទៅគាត់នោះ ក៏ស្វិតទៅ កន្ត្រាក់មកវិញមិនបាន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ពេលព្រះបាទយេរ៉ូបោមឮពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ ស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ទ្រង់ក៏លាតព្រះហស្ដពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ព្រះហស្ដដែលស្ដេចលើកចង្អុលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ក៏ស្ពឹកកម្រើកលែងរួច។ សូមមើលជំពូកអាល់គីតាប4 ពេលស្តេចយេរ៉ូបោមឮពាក្យដែលអ្នកនាំសាររបស់អុលឡោះស្រែកប្រឆាំងនឹងអាសនៈ នៅបេតអែល ស្តេចក៏លាតដៃពីលើអាសនៈ រួចបញ្ជាថា៖ «ចូរចាប់ជននេះទៅ!»។ ពេលនោះ ដៃដែលស្តេចលើកចង្អុលទៅអ្នកនាំសាររបស់អុលឡោះក៏ស្ពឹក កំរើកលែងរួច។ សូមមើលជំពូក |