ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 11:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផារ៉ោន​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នៅ​ជា‌មួយ​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ?» លោក​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ លោក​ទូល​ថា៖ «ទូលបង្គំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ព្រះ‌ករុណា​មេត្តា​រាជា‌នុញ្ញាត​ឲ្យ​ទូលបង្គំ​ចាក​ចេញ​ទៅ​ផង!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ផារ៉ោន​មាន​បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែសូម​ឲ្យ​តែ​ទូលបង្គំ​បាន​ទៅ​ចុះ។

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហ្វៀរ៉‌អ៊ូន​មាន​ប្រសាសន៍​ថា៖ «នៅ​ជា​មួយ​យើង​នេះ តើ​អ្នក​ខ្វះ​អ្វី​ទៀត​បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ?»។ គាត់​ជម្រាប​ថា៖ «ខ្ញុំ​គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ស្តេច​មេត្តា​អនុ‌ញ្ញាត ឲ្យ​ខ្ញុំ​ចាក​ចេញ​ទៅ​ផង!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 11:22
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក កាល​ហាដាឌ​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ​ទូល​ផារ៉ោន​ថា៖ «សូម​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូល‌បង្គំ​វិញ»។


ព្រះ​ក៏​បណ្ដាល​ឲ្យ​មានគូរ​វិវាទ​ម្នាក់​ទៀត​របស់​ព្រះបាទ​សាឡូម៉ូន ឈ្មោះ​រេសោន ជា​កូន​លោក​អេលីយ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន


៙ ចូរ​រម្ងាប់​កំហឹង ហើយ​បោះ‌បង់​ចិត្តក្រេវ​ក្រោធ​ចោល​ចេញ កុំ​ក្តៅ​ចិត្ត​ឡើយ ដ្បិត​ចិត្ត​ក្ដៅ​ក្រហាយ នាំ​ឲ្យ​មនុស្ស​ប្រព្រឹត្ត​អាក្រក់​តែ​ប៉ុណ្ណោះ។


មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំ‌នៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សម្បុក​វា​ដែរ។


ឱ​តំណ​មនុស្ស​នេះ​អើយ ចូរ​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​យើង​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា​ប្រជា‌រាស្ត្រ​របស់​យើង​ពោល​ថា "យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម មក​ឯ​ព្រះ‌អង្គ​ទៀត​ឡើយ" ដូច្នេះ?


តែ​គាត់​ប្រ‌កែក​កាន់​តែ​ខ្លាំង​ថា៖ «ទោះ​បើ​ទូល​បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល​បង្គំ​មិន​ប្រ‌កែក​ថា មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត»។ គេ​ទាំង​អស់​និយាយ​ដូច​គ្នា។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ដោយ​គ្មាន​កាបូប គ្មាន​ថង់​យាម និង​គ្មាន​ស្បែក​ជើង តើ​មាន​ខ្វះ​អ្វី​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ»។