១ ពង្សាវតារក្សត្រ 11:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀត បានជាចង់ត្រឡប់ទៅស្រុកវិញ?»។ លោកទូលថា៖ «ទូលបង្គំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមព្រះករុណាមេត្តារាជានុញ្ញាតឲ្យទូលបង្គំចាកចេញទៅផង!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ផារ៉ោនមានរាជឱង្ការសួរថា៖ «នៅជាមួយយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ?» លោកទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ ប៉ុន្តែ សូមឲ្យតែទូលបង្គំបានទៅចុះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 តែផារ៉ោនមានបន្ទូលសួរថា នៅជាមួយនឹងយើងនេះ តើឯងមានខ្វះខាតអ្វី បានជាចង់ត្រឡប់ទៅស្រុកវិញដូច្នេះ លោកទូលឆ្លើយថា គ្មានខ្វះអ្វីទេ ប៉ុន្តែសូមឲ្យតែទូលបង្គំបានទៅចុះ។ សូមមើលជំពូកអាល់គីតាប22 ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «នៅជាមួយយើងនេះ តើអ្នកខ្វះអ្វីទៀតបានជាចង់ត្រឡប់ទៅស្រុកវិញ?»។ គាត់ជម្រាបថា៖ «ខ្ញុំគ្មានខ្វះអ្វីទេ ប៉ុន្តែ សូមស្តេចមេត្តាអនុញ្ញាត ឲ្យខ្ញុំចាកចេញទៅផង!»។ សូមមើលជំពូក |