យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
១ ពង្សាវតារក្សត្រ 11:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យើងមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺយើងនឹងកន្ត្រាក់យកពីដៃកូនឯងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ដោយយល់ដល់ដាវីឌ ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ អញមិនធ្វើក្នុងគ្រានៃជីវិតឯងទេ ដោយយល់ដល់ដាវីឌ ជាឪពុកឯង គឺអញនឹងកន្ត្រាក់យកពីដៃកូនឯងវិញ អាល់គីតាប ប៉ុន្តែ ដោយយល់ដល់ទត ជាបិតារបស់អ្នក យើងនឹងមិនដករាជសម្បត្តិចេញពីអ្នក ក្នុងពេលដែលអ្នកនៅមានជីវិតទេ។ យើងនឹងដករាជសម្បត្តិពីកូនរបស់អ្នក។ |
យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
នៅពេលព្រះទ្រង់បំផ្លាញទីក្រុងនៅស្រុកវាលទាំងប៉ុន្មាន ព្រះអង្គនឹកចាំពីលោកអ័ប្រាហាំ ហើយបាននាំឡុតចេញផុតពីមហន្តរាយនោះ ក្នុងពេលព្រះអង្គបានរំលាយទីក្រុងដែលឡុតបានទៅរស់នៅនោះ។
ហេតុដូច្នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «ដោយព្រោះឯងបានធ្វើយ៉ាងនេះ ហើយមិនបានរក្សាសេចក្ដីសញ្ញារបស់យើង និងបញ្ញត្តិដែលយើងបានបង្គាប់ដល់ឯង នោះយើងនឹងកន្ត្រាក់យករាជ្យពីឯងវិញ ហើយឲ្យទៅអ្នកបម្រើរបស់ឯងវិញ។
យើងក៏មិនយកនគរទាំងមូលពីវាដែរ គឺនឹងឲ្យកុលសម្ពន័្ធមួយដល់កូនឯង ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់យើង ហើយយល់ដល់ក្រុងយេរូសាឡិម ដែលយើងបានរើសហើយ»។
រួចប្រាប់ដល់យេរ៉ូបោមថា៖ «ចូរអ្នកយកដប់ផ្នែកទៅ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា "មើល៍ យើងនឹងកន្ត្រាក់យករាជ្យពីដៃសាឡូម៉ូន និងឲ្យកុលសម្ពន័្ធដប់ដល់អ្នកវិញ។
មានកុលសម្ពន័្ធមួយទុកឲ្យសាឡូម៉ូន ដោយយើងយល់ដល់ដាវីឌ ជាអ្នកបម្រើរបស់យើង និងយល់ដល់ក្រុងយេរូសាឡិម ដែលយើងបានរើសចេញពីអស់ទាំងកុលសម្ពន័្ធសាសន៍អ៊ីស្រាអែល។
ប៉ុន្តែ យើងមិនយករាជ្យទាំងមូលពីដៃទ្រង់ទេ គឺនឹងឲ្យទ្រង់ធ្វើជាស្តេច រហូតដល់អស់ព្រះជន្ម ដោយព្រោះយល់ដល់ដាវីឌ ជាអ្នកបម្រើយើងដែលយើងបានរើស ជាអ្នកដែលបានកាន់តាមបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មានរបស់យើង
«តើឯងបានឃើញទេ អ័ហាប់បន្ទាបខ្លួននៅមុខយើងហើយ? ដូច្នេះ ដោយព្រោះបានបន្ទាបខ្លួននៅមុខយើង នោះយើងមិននាំសេចក្ដីវេទនាមកក្នុងពេលអ័ហាប់នៅមានជីវិតទេ គឺយើងនឹងនាំសេចក្ដីវេទនានោះមកលើជំនួរវង្សរបស់គេវិញ»។
ដ្បិតយើងនឹងការពារក្រុងនេះ រក្សាទុកសម្រាប់ខ្លួនយើង គឺដោយយល់ដល់ដាវីឌ ជាអ្នកបម្រើយើងផង»។
នឹងមានគ្រាមកដល់ ដែលគេនឹងមកយកអស់ទាំងរបស់ទ្រព្យដែលនៅក្នុងព្រះរាជវាំង និងរបស់ទាំងប៉ុន្មានដែលបុព្វបុរសរបស់ទ្រង់បានសន្សំទុក រហូតដល់សព្វថ្ងៃនេះ នាំទៅក្រុងបាប៊ីឡូន ឥតទុកឲ្យមានអ្វីសល់នៅឡើយ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះបាទហេសេគាមានរាជឱង្ការទៅលោកអេសាយថា៖ «ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលបានថានោះជាល្អហើយ» រួចមានរាជឱអង្ការទៀតថា៖ «បើមានសេចក្ដីសុខសាន្ត និងសេចក្ដីពិតនៅក្នុងគ្រាយើងនេះ តើមិនមែនជាការល្អទេឬ?»
ប៉ុន្តែ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងបំផ្លាញពួកយូដាទេ ដោយយល់ដល់ដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ដូចជាបានសន្យាដល់ទ្រង់ថា នឹងប្រោសប្រទានឲ្យទ្រង់មានចង្កៀងមួយភ្លឺ សម្រាប់ពួកជំនួរវង្សរបស់ព្រះអង្គតទៅ។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង