Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 20:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រះបាទ​ហេ‌សេ‌គា​មាន​រាជ‌ឱង្ការ​ទៅ​លោក​អេសាយ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ» រួច​មាន​រាជឱអង្ការ​ទៀត​ថា៖ «បើ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​តប​ទៅ​លោក​អេសាយ​វិញ​ថា៖ «ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​មាន​ជីវិត នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហេសេគា​ទ្រង់​មាន​បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ រួច​មាន​បន្ទូល​ទៀត​ថា បើ​មាន​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ស្តេច​ហេ‌សេគា​បាន​តប​ទៅ​ណាពី​អេសាយ​វិញ​ថា៖ «បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​លោក​ថ្លែង​នេះ ល្អ​ហើយ»។ ស្តេច​មាន​ប្រសាសន៍​ទៀត​ថា៖ «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត​នោះ​នៅ​តែ​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ មែន​ទេ?»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 20:19
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ យើង​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​យើង​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ។


ស៊ីម៉ាយ​ទូល​ឆ្លើយ​ថា៖ «រាជឱង្ការ​ល្អ​ណាស់ ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​ធ្វើ​ដូច​ជា​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ បាន​មាន​រាជឱង្ការ»។ ស៊ីម៉ាយ​ក៏​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​យ៉ាង​យូរ។


រីឯ​កិច្ច‌ការ​ផ្សេង​ទៀត​របស់​ស្ដេច​ហេ‌សេ‌គា និង​ពី​អំណាច​របស់​ទ្រង់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក និង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​យូដា​ហើយ។


ហេតុ​នោះ​បាន​ជា​យើង​នឹង​ឲ្យ​អ្នក​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​អ្នក ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក​នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​អ្នក​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្ដី​អាក្រក់ ដែល​យើង​នឹង​នាំ​មក​លើ​ទី​នេះ​ទេ»។ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​ទាំង​នោះ ទៅ​ទូល​ដល់​ស្តេច​វិញ។


លោក​ក៏​ផ្ញើ​សំបុត្រ​ទៅ​ពួក​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ក្នុង​អាណា​ខេត្ត​ទាំង​មួយ​រយ​ម្ភៃ​ប្រាំពីរ ក្នុង​នគរ​របស់​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ដោយ​ពាក្យ​ជូន​ពរ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​សាន្ត និង​ស្រគត់​ស្រគំ


ដោយ​ពោល​ថា៖ «ទូល‌បង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក ហើយ​ព្រះ‌អង្គ​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ»។


ទូល‌បង្គំ​នៅ​ស្ងៀម ឥត​ហើប​មាត់​សោះ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​ការនោះ។


មើល៍! យើង​នឹង​នាំ​សុខ​ភាព និង​ការ​ប្រោស​ឲ្យ​ជា​ដល់​ស្រុក​នោះ យើង​នឹង​ប្រោស​គេ ហើយ​បង្ហាញ​សេចក្ដីចម្រុង​ចម្រើន និង​សេចក្ដី​សុខ​សាន្ត​ជា​បរិបូរ​ឲ្យ​គេ​ឃើញ។


គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត


ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​រស់​ត្រូវ​ត្អូញ‌ត្អែរ គឺ​មនុស្ស​ណា​ដែល​រង​ទោស ដោយ​ព្រោះ​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ដូច្នេះ។


លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ពេល​តម​អាហារ​ក្នុង​ខែ​ទី​បួន ខែ​ទី​ប្រាំ ខែ​ទីប្រាំពីរ និង​ខែ​ទីដប់​នោះ ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គគ្រឹក‌គគ្រេង​សម្រាប់​ពួក​វង្ស​យូដា។ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ​សាន្ត»។


ប៉ុន្តែ ទេវតា​ពោល​ទៅ​គេ​ថា៖ «កុំ​ខ្លាច​អី ដ្បិត​មើល៍! ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា ពី​អំណរ​យ៉ាង​អស្ចារ្យ​សម្រាប់​មនុស្ស​ទាំង​អស់


«សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។


សាំយូ‌អែល​ក៏​ជម្រាប​ដល់​លោក​ទាំង​អស់ ឥត​មាន​លាក់​អ្វី​ឡើយ រួច​លោកអេលី​និយាយ​ថា៖ «នោះ​គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ សូម​ព្រះ‌អង្គ​សម្រេច​តាម​ដែល​ព្រះ‌អង្គ​គិត​ឃើញ​ថា​ល្អ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម