ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 10:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ ដោយ​ការ​ធ្វើ​ជំនួញ ហើយ​ពី​ស្តេច​ស្រុក​អារ៉ាប់​ទាំង​ឡាយ និង​ពួក​ចៅ‌ហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លើស​ពី​នោះ មាន​ចំណូល​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល ការ​ធ្វើ​ជំនួញ ព្រម​ទាំង​សួយសារ‌អាករ​របស់​ស្ដេច​ទាំង‌ឡាយ​នៃ​ស្រុក​អារ៉ាប់ និង​ពួក​ចៅហ្វាយ​ខេត្ត​ថែម​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រៅ​ពី​នោះ មាន​មាស​ដែល​មក​ដោយ‌សារ​ពួក​អ្នក​លក់​ដូរ នឹង​ការ​ជំនួញ ហើយ​ពី​អស់​ទាំង​ស្តេច​ស្រុក​អារ៉ាប់ នឹង​ពួក​ចៅហ្វាយ​ស្រុក​ទាំង​ប៉ុន្មាន​ថែម​ទៀត

សូមមើលជំពូក

អាល់គីតាប

លើស​ពី​នោះ មាន​ចំណូល​ដែល​បាន​មក​ពី​ពន្ធដារ​នៃ​ទំនិញ​នាំ​ចូល ការ​ធ្វើ​ជំនួញ ព្រម​ទាំង​សួយ‌អាករ​របស់​ស្តេច​ទាំង‌ឡាយ​នៃ​ស្រុក​អារ៉ាប់ និង​ពួក​ចៅហ្វាយ​ខេត្ត​ថែម​ទៀត​ផង។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 10:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​បួន​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង


សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ!


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ស្រុក​នៃ​ពួក​អារ៉ាប់។ ឱ​ពួក​សាសន៍​ដេដាន់ ដែល​ធ្វើ​ដំណើរ​ដង្ហែ​គ្នា​អើយ ពួក​អ្នក​នឹង​ស្នាក់​នៅ​ក្នុង​ដង​ព្រៃ​នៅ​ស្រុក​អារ៉ាប់


ស្តេច​ទាំង​អស់​នៅ​ស្រុក​អារ៉ាប់ និង​អស់​ទាំង​ស្តេច​នៃ​កុលសម្ព័ន្ធ​នានា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន


ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះបាទ​ដារីយុស នៅ​ខែ​ទី​ប្រាំមួយ ថ្ងៃ​ទី​មួយ នោះ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​ហោរា​ហាកាយ បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាលធាល ជា​ទេសា​ភិបាល​លើ​ស្រុក​យូដា និង​ដល់​សម្ដេច​សង្ឃ​យេសួរ ជា​កូន​យ៉ូសាដាក​ថា៖


នាង​ហាការ​ប្រៀប​ដូច​ជា​ភ្នំ​ស៊ី‌ណាយ​នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ដូច​ជា​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ​ដែរ ដ្បិត​នាង​នៅ​ជាប់​ជា​បាវ​បម្រើ​ជា​មួយ​កូន​ចៅ​របស់​នាង។