រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡុម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ
១ ពង្សាវតារក្សត្រ 1:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បិតារបស់ទ្រង់មិនដែលធ្វើឲ្យទាស់ចិត្ត ដោយសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ម្ដងណាឡើយ ហើយទ្រង់ក៏ជាមនុស្សមានរូបរាងល្អណាស់ ទ្រង់បានប្រសូតមកបន្ទាប់ពីអាប់សាឡុម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីកើតមក បិតាមិនដែលស្ដីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាបុត្រប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្ដេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាបុត្រមួយអង្គ ដែលប្រសូតបន្ទាប់ពីសម្ដេចអាប់សាឡុម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះបិតារបស់ទ្រង់មិនដែលធ្វើឲ្យទាស់ចិត្តម្តង ដោយពាក្យថា ហេតុអ្វីបានជាធ្វើដូច្នេះនោះឡើយ ១ទៀតទ្រង់ជាមនុស្សមានរូបរាងល្អណាស់ ទ្រង់បានប្រសូតមកក្រោយអាប់សាឡំម អាល់គីតាប តាំងពីកើតមក បិតាមិនដែលស្តីបន្ទោស ឬក៏សួរថា “ហេតុអ្វីបានជាកូនប្រព្រឹត្តដូច្នេះ?”ឡើយ។ សម្តេចអដូនីយ៉ាមានរូបសម្បត្តិល្អស្អាត ហើយជាកូនម្នាក់ ដែលប្រសូតបន្ទាប់ពីសម្តេចអាប់សាឡុម។ |
រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡុម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ
ព្រះបាទសាឡូម៉ូនឆ្លើយតបទៅមាតាថា៖ «ហេតុអ្វីបានជាមាតាសូមនាងអ័ប៊ីសាក ជាអ្នកស្រុកស៊ូណែម ឲ្យអ័ដូនីយ៉ាដូច្នេះ? ត្រូវសូមទាំងរាជសម្បត្តិឲ្យទ្រង់ផង ដ្បិតទ្រង់ជាបងរបស់ទូលបង្គំស្រាប់ បើសូមឲ្យអ័ដូនីយ៉ា ត្រូវសូមឲ្យសង្ឃអ័បៀថើរ និងយ៉ូអាប់ ជាកូនសេរូយ៉ាដែរទៅ»។
ទីបី គឺអាប់សាឡុម ជាបុត្រនាងម្អាកា ជាបុត្រីតាលម៉ាយ ស្តេចស្រុកកេស៊ូរី ទីបួន គឺអ័ដូនីយ៉ា ជាបុត្រនាងហាគីត
សេចក្ដីចម្កួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែ រំពាត់វាយផ្ចាលនឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។
រំពាត់ និងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។
គេក៏រត់ទៅនាំគាត់ចេញពីទីនោះមក កាលគាត់ឈរឡើងនៅកណ្ដាលពួកជន នោះគាត់មានកម្ពស់ខ្ពស់ជាងគេទាំងអស់ ឯប្រជាជនបានត្រឹមតែស្មាររបស់គាត់ទេ
យើងបានប្រាប់លោកហើយថា យើងនឹងដាក់ទោសគ្រួសាររបស់លោកជារៀងរហូត ដោយព្រោះកំហុសដែលលោកបានដឹងពីពួកកូនរបស់លោក ដ្បិតកូនរបស់លោកបានប្រមាថដល់ព្រះ ហើយលោកមិនបានហាមឃាត់ដល់គេសោះ។
គាត់មានកូនប្រុសម្នាក់ ឈ្មោះសូល ជាយុវជនដែលមានរូបឆោមល្អស្អាត ក្នុងបណ្ដាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកម្ពស់ត្រឹមតែស្មារបស់គាត់ទេ។