គេក៏បានធ្វើដូច្នោះមែន ដោយផ្ញើជំនួយនោះទៅពួកចាស់ទុំ ដោយសារដៃលោកបាណាបាស និងលោកសុល។
១ ធីម៉ូថេ 4:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។ ព្រះគម្ពីរខ្មែរសាកល កុំធ្វើព្រងើយនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលប្រទានមកអ្នក តាមរយៈពាក្យព្យាករ ជាមួយនឹងការដាក់ដៃរបស់ពួកចាស់ទុំ។ Khmer Christian Bible កុំធ្វេសប្រហែសនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលបានប្រទានមកអ្នកតាមរយៈការថ្លែងព្រះបន្ទូលដោយមានក្រុមចាស់ទុំបានដាក់ដៃលើអ្នកទៀតផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំធ្វេសប្រហែសនឹងព្រះអំណោយទានដែលស្ថិតនៅក្នុងអ្នក គឺជាព្រះអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមព្រះអម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យ*បានដាក់ដៃ*លើ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យធ្វេសនឹងអំណោយទាន ដែលសណ្ឋិតលើអ្នក ដែលបានប្រទានមកអ្នកដោយសេចក្ដីទំនាយ ក្នុងកាលដែលពួកចាស់ទុំបានដាក់ដៃលើអ្នកឡើយ អាល់គីតាប កុំធ្វេសប្រហែសនឹងអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមអ៊ីសាជាអម្ចាស់ និងដោយក្រុមអះលីជំអះបានដាក់ដៃលើ |
គេក៏បានធ្វើដូច្នោះមែន ដោយផ្ញើជំនួយនោះទៅពួកចាស់ទុំ ដោយសារដៃលោកបាណាបាស និងលោកសុល។
ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
កាលលោកប៉ុលបានដាក់ដៃលើគេ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេចាប់ផ្ដើមនិយាយភាសាដទៃ និងថ្លែងទំនាយ។
ដូចមានសម្តេចសង្ឃ និងក្រុមប្រឹក្សារបស់ពួកចាស់ទុំទាំងមូល ជាបន្ទាល់ពីខ្ញុំស្រាប់។ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនោះ យកទៅជូនពួកបងប្អូននៅក្រុងដាម៉ាស រួចខ្ញុំក៏ចេញទៅចាប់ចងអស់អ្នកដែលនៅទីនោះ ហើយនាំពួកគេមកធ្វើទោសនៅក្រុងយេរូសាឡិម»។
ធីម៉ូថេ កូនអើយ ខ្ញុំសូមប្រគល់ពាក្យបណ្ដាំនេះទុកនឹងអ្នក តាមទំនាយដែលបានថ្លែងអំពីអ្នកកាលពីមុន ដើម្បីឲ្យអ្នកបានតយុទ្ធយ៉ាងល្អ ដោយសារសេចក្ដីទាំងនេះ
ចូរយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយបំពេញមុខងារនេះចុះ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការរីកចម្រើនរបស់អ្នក។
ចាស់ទុំណាដែលនាំមុខបានល្អ ត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេសអស់អ្នកដែលនឿយហត់នឹងប្រកាសព្រះបន្ទូល និងបង្រៀន។
កុំទទួលពាក្យចោទប្រកាន់ទាស់នឹងចាស់ទុំណាម្នាក់ឡើយ លើកលែងតែមានស្មរបន្ទាល់ពីរ ឬបីនាក់។
កុំប្រញាប់ដាក់ដៃលើអ្នកណា ហើយកុំចូលរួមក្នុងអំពើបាបរបស់ដទៃឡើយ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។
ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ