Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 5:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កុំទទួល​ពាក្យ​ចោទ​ប្រកាន់ទាស់​នឹង​ចាស់​ទុំ​ណា​ម្នាក់​ឡើយ លើក​លែង​តែ​មាន​ស្មរ​បន្ទាល់​ពីរ ឬ​បី​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 កុំ​ទទួលយក​ពាក្យចោទប្រកាន់​ទាស់នឹង​ចាស់ទុំ​ឡើយ លើកលែងតែ​មាន​សាក្សី​ពីរ ឬ​បី​នាក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 មិន​ត្រូវ​ទទួល​យក​ពាក្យ​ចោទ​ប្រកាន់​ទាស់​នឹង​ចាស់​ទុំ​ណា​ម្នាក់​ឡើយ​ លើក​លែង​តែ​មាន​សាក្សី​ពីរ​ ឬ​បី​នាក់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បើ​មាន​គេ​ចោទ​ប្រកាន់​ព្រឹទ្ធា‌ចារ្យ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​ឲ្យ​សោះ លើក‌លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កុំ​ឲ្យ​ស្តាប់​សេចក្ដី​ចោទ​ប្រកាន់​នឹង​អ្នក​ចាស់‌ទុំ​ណា​ឡើយ លើក​តែ​មាន​ស្មរ​បន្ទាល់​២​ឬ​៣​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បើ​មាន​គេ​ចោទ​ប្រកាន់​អះលី‌ជំអះ​ណា​ម្នាក់ កុំ​ទទួល​ពាក្យ​ចោទ​របស់​គេ​ឲ្យ​សោះ លើក‌លែង​តែ​មាន​សាក្សី​ពីរ ឬ​បី​នាក់។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 5:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បី​ឲ្យ​គ្រប់​ទាំង​ពាក្យ​មាន​ការ​បញ្ជាក់ ដោយ​ភស្ដុតាង​របស់​សាក្សី​ពីរ ឬ​បី​នាក់ ។


ដូច្នេះ លោក​ពីឡាត់​ចេញ​ទៅ​រក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​ពី​រឿង​អ្វី?»


ក្នុង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា មាន​ពាក្យ​ចែង​ទុក​មក​ថា បើ​បន្ទាល់​របស់​មនុស្ស​ពីរ​នាក់ នោះ​ពិត​ហើយ។


គេ​ក៏​បាន​ធ្វើ​ដូច្នោះ​មែន ដោយ​ផ្ញើ​ជំនួយ​នោះ​ទៅ​ពួក​ចាស់​ទុំ ដោយ​សារ​ដៃលោក​បា‌ណា‌បាស និង​លោក​សុល។


ទូល​បង្គំ​ឆ្លើយ​ប្រាប់​គេ​ថា "សាសន៍​រ៉ូម​មិន​ដែល​បញ្ជូន​អ្នក​ណា​ឲ្យ​គេសម្លាប់ មុន​ដែល​ចុង​ចោទ​មាន​ឱកាស​នឹង​ឆ្លើយ​ការ​ពារ​ខ្លួន​នៅ​មុខ​ដើម​ចោទ អំពី​រឿង​ដែល​គេ​ចោទ​នោះ​ឡើយ"។


នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា។ គ្រប់​ការ​ទាំង​អស់​អាច​រាប់​ជា​ការ​បាន ដោយ​សារ​មាត់​ស្មរ​បន្ទាល់​ពីរ​ឬ​បី​នាក់


អ្នក​ដែល​មាន​ទោស​ដល់​ស្លាប់​នោះ គឺ​សំអាងលើ​ភស្ដុ​តាង​របស់​ស្មរ​បន្ទាល់​ពីរ ឬបី​នាក់ តែ​បើ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ នោះ​មិន​អាច​ប្រហារ​ជីវិត​អ្នក​នោះ​បាន​ឡើយ ។


«មិន​ត្រូវ​មាន​ស្មរ​បន្ទាល់​តែ​ម្នាក់ ឈរ​ឡើង​ធ្វើ​បន្ទាល់​ទាស់​នឹង​អំពើ​ទុច្ចរិត ឬ​បទឧក្រិដ្ឋ​ដែល​មនុស្ស​ណា​ម្នាក់​ប្រព្រឹត្ត​យ៉ាង​ណា​នោះ​ឡើយ គឺ​ដោយ​ស្មរ​បន្ទាល់​ពីរ ឬបី​នាក់​វិញ ទើប​ដំណើរ​នោះអាច​យក​ជា​ការ​បាន។


កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ‌ទាន​ដែល​នៅ​ក្នុង​អ្នក ជា​អំណោយ​ទាន​ដែល​អ្នក​បាន​ទទួលដោយ​សារ​ទំនាយ កាល​ក្រុម‌ប្រឹក្សា​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ។


ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។


គឺ​ជា​អ្នក​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ថា​ជា​មនុស្ស​ខិល​ខូច ហើយ​រឹង​ចចេស។


អ្នក​ណា​ដែល​បំពាន​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដោយ​មាន​មនុស្ស​ពីរ ឬ​បី​នាក់​ជា​បន្ទាល់ នោះ​នឹង​ត្រូវ​ស្លាប់​ដោយ​ឥត​ត្រា‌ប្រណី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម