១ ថែស្សាឡូនីច 2:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះយើងចង់មកជួបអ្នករាល់គ្នា គឺខ្ញុំ ប៉ុលចង់មកម្តងហើយម្តងទៀត តែអារក្សសាតាំងបានរាំងរាយើង។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះយើងចង់មកជួបអ្នករាល់គ្នា។ ជាពិសេស ខ្ញុំ ប៉ូល ចង់មកម្ដងហើយម្ដងទៀត ប៉ុន្តែសាតាំងបានរារាំងយើង។ Khmer Christian Bible ហេតុនេះហើយបានជាយើងចង់មកឯអ្នករាល់គ្នាណាស់ ខ្ញុំប៉ូលចង់មកឯអ្នករាល់គ្នាមួយលើកពីរលើកហើយ តែអារក្សសាតាំងបានរារាំងយើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្តែ មារ*សាតាំងចេះតែរារាំងដំណើរយើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាយើងខ្ញុំចង់មកសួរអ្នករាល់គ្នា គឺប៉ុលខ្ញុំចង់មកមួយដងពីរទៅហើយ តែអារក្សសាតាំងបានឃាត់យើងខ្ញុំវិញ អាល់គីតាប ហេតុនេះហើយបានជាយើង គឺខ្ញុំផ្ទាល់ ប៉ូល បានរកឱកាសមកជួបមុខបងប្អូនពីរបីលើកហើយ ក៏ប៉ុន្ដែអ៊ីព្លេសហ្សៃតនចេះតែរារាំងដំណើរយើង។ |
ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។
បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមានបំណងចង់មកជួបអ្នករាល់គ្នាជាញឹកញាប់ ដើម្បីឲ្យខ្ញុំបានទទួលផលខ្លះក្នុងចំណោមអ្នករាល់គ្នា ដូចខ្ញុំធ្លាប់បានទទួលក្នុងចំណោមសាសន៍ដទៃឯទៀតដែរ ប៉ុន្តែ ចេះតែមានអ្វីរាំងរារហូតមកទល់ពេលនេះ។
ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងហើយម្តងទៀត។
ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ សូមអ្នករាល់គ្នានឹកចាំពីចំណងរបស់ខ្ញុំ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។:៚
ខ្ញុំ ប៉ុល សរសេរពាក្យជម្រាបសួរនេះដោយដៃខ្ញុំផ្ទាល់។ នេះជាកំណត់សម្គាល់ក្នុងគ្រប់សំបុត្ររបស់ខ្ញុំ ជារបៀបដែលខ្ញុំសរសេរ។
ក៏ខ្ញុំសូមអង្វរអ្នកដោយសេចក្ដីស្រឡាញ់ដែរ ដ្បិតខ្ញុំ ប៉ុល មានវ័យចាស់ហើយ ហើយឥឡូវនេះក៏ជាអ្នកទោសដោយព្រោះព្រះគ្រីស្ទយេស៊ូវទៀតផង
កុំខ្លាចការដែលអ្នកត្រូវរងទុក្ខវេទនានោះឡើយ មើល៍! អារក្សវាបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីនឹងល្បងល ហើយអ្នកនឹងត្រូវវេទនាអស់ដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។