Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ភីលីព 4:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 សូម្បីតែ​ពេល​ខ្ញុំ​នៅ​ថែស្សាឡូនីច ក៏​អ្នករាល់គ្នា​បាន​ផ្ញើ​អ្វីៗ​ដែល​ខ្ញុំ​ត្រូវការ​មក​ម្ដងហើយម្ដងទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ហើយ​សូម្បី​តែ​កាល​ខ្ញុំ​នៅ​ក្រុង​ថែស្សាឡូនីច​នោះ​ អ្នក​រាល់គ្នា​ក៏​បាន​ផ្ញើ​ម្ដង​ពីរ​ដង​រួច​មក​ហើយ​ ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បងប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដ្បិត​កាល​ខ្ញុំ​ខ្វះ​ខាត​នៅ​ថែស្សា‌ឡូនីច នោះ​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​ជួយ​ខ្ញុំ​ម្តង​ពីរ​ដង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 កាល​ខ្ញុំ​នៅ​ក្រុង​ថេស្សា‌ឡូនិក បង​ប្អូន​បាន​ផ្ញើ​ប្រាក់​ទៅ​ជួយ តាម​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​ដល់​ទៅ​ពីរ​បី​លើក។

សូមមើលជំពូក ចម្លង




ភីលីព 4:16
4 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​ប៉ុល និង​លោក​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ឆ្លង​ផុត​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុ‌ឡូនា​ហើយ ពួក​លោក​បាន​មក​ដល់​ក្រុង​ថែស្សា‌ឡូនីច ដែលនៅ​ទីនោះ មាន​សាលា​ប្រជុំ​មួយ​របស់​សាសន៍​យូដា។


ព្រោះ​យើង​ចង់​មក​ជួប​អ្នក​រាល់​គ្នា គឺ​ខ្ញុំ ប៉ុល​ចង់​មក​ម្តង​ហើយ​ម្តង​ទៀត តែ​អារក្ស​សាតាំង​បាន​រាំង​រា​យើង។


បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ការ​លំបាក និង​ការ​នឿយ​ហត់ ដែល​យើង​បាន​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ពិបាក​នឹង​យើង​ឡើយ ក្នុង​កាល​យើង​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​ដល់​អ្នក​រាល់​គ្នា។


ត្រូវ​ឲ្យ​បង​ប្អូន​របស់​យើង​រៀន​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការដ៏​ចាំ​បាច់ ប្រយោជន៍​កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​ដែល​ឥត​បង្កើត​ផល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម