ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។
១ កូរិនថូស 9:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាការឆ្លើយបំភ្លឺរបស់ខ្ញុំ ចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល នេះជាពាក្យឆ្លើយការពារខ្លួនរបស់ខ្ញុំដល់ពួកអ្នកដែលវិនិច្ឆ័យខ្ញុំ: Khmer Christian Bible ខ្ញុំសូមឆ្លើយការពារទៅកាន់ពួកអ្នកដែលកំពុងចោទប្រកាន់ខ្ញុំដូច្នេះថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសេចក្ដីដោះសារបស់ខ្ញុំនៅមុខពួកអ្នកដែលចោទប្រកាន់ខ្ញុំ អាល់គីតាប ខ្ញុំសូមឆ្លើយចំពោះអស់អ្នកដែលចោទប្រកាន់ខ្ញុំដូចតទៅនេះ: |
ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។
«អ្នករាល់គ្នាជាបងប្អូន និងជាឪពុកអើយ សូមស្តាប់ពាក្យស្រាយបំភ្លឺរបស់ខ្ញុំសិន!»។
ទូលបង្គំឆ្លើយប្រាប់គេថា "សាសន៍រ៉ូមមិនដែលបញ្ជូនអ្នកណាឲ្យគេសម្លាប់ មុនដែលចុងចោទមានឱកាសនឹងឆ្លើយការពារខ្លួននៅមុខដើមចោទ អំពីរឿងដែលគេចោទនោះឡើយ"។
ប្រសិនបើអ្នកណាម្នាក់ស្មានថា ខ្លួនជាអ្នកថ្លែងទំនាយ ឬថា ខ្លួនជាអ្នកមានអំណោយទានខាងវិញ្ញាណ ត្រូវឲ្យអ្នកនោះទទួលស្គាល់ថា សេចក្តីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះ ជាព្រះឱវាទរបស់ព្រះអម្ចាស់។
បើខ្ញុំមិនមែនជាសាវកដល់អ្នកដទៃ ក៏ខ្ញុំជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាត្រាសម្គាល់ពីភាពជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់។
ហេតុនោះហើយបានជាពេលខ្ញុំនៅឃ្លាតពីអ្នករាល់គ្នា ខ្ញុំសរសេរសេចក្ដីនេះ ដើម្បីកាលណាខ្ញុំមកដល់ កុំឲ្យខ្ញុំប្រព្រឹត្តនឹងអ្នករាល់គ្នាដោយតឹងរ៉ឹង តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំ គឺសម្រាប់ស្អាងអ្នករាល់គ្នា មិនមែនបំផ្លាញទេ។
ព្រោះអ្នករាល់គ្នារកភស្តុតាងពីព្រះគ្រីស្ទ ដែលទ្រង់មានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនខ្សោយទេចំពោះអ្នករាល់គ្នា គឺមានព្រះចេស្តាក្នុងអ្នករាល់វិញ។
ចូរអ្នករាល់គ្នាពិចារណាមើលខ្លួនឯងទៅ តើអ្នករាល់គ្នាស្ថិតនៅក្នុងជំនឿមែនឬយ៉ាងណា។ ចូរល្បងមើលខ្លួនឯងចុះ តើអ្នករាល់គ្នាមិនដឹងថា ព្រះយេស៊ូវគ្រីស្ទគង់ក្នុងអ្នករាល់គ្នាទេឬ? ពិតមែន លើកលែងតែអ្នករាល់គ្នាធ្លាក់ចេញពីការល្បងលប៉ុណ្ណោះ!
អ្នកខ្លះទៀត ប្រកាសអំពីព្រះគ្រីស្ទដោយការប្រកួតប្រជែង មិនមែនដោយចិត្តស្មោះទេ គឺដើម្បីបន្ថែមសេចក្ដីទុក្ខលំបាកដល់ចំណងរបស់ខ្ញុំ។
ការដែលខ្ញុំគិតពីអ្នករាល់គ្នាបែបនេះ ត្រឹមត្រូវហើយ ព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែឆ្លើយការពារ ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានចំណែកក្នុងព្រះគុណជាមួយខ្ញុំដែរ។
ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាម្នាក់ឈរខាងខ្ញុំទេ គឺគេបោះបង់ចោលខ្ញុំទាំងអស់គ្នា សូមព្រះកុំប្រកាន់ទោសគេឡើយ!