ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែ សម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ
១ កូរិនថូស 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតើត្រូវឲ្យខ្ញុំជំនុំជម្រះអស់អ្នកដែលនៅខាងក្រៅធ្វើអ្វី? តើអ្នករាល់គ្នាមិនជំនុំជម្រះអស់អ្នកដែលនៅខាងក្នុងទេឬ? ព្រះគម្ពីរខ្មែរសាកល ដ្បិតខ្ញុំមានអ្វីពាក់ព័ន្ធនឹងការកាត់ទោសអ្នកខាងក្រៅ? តើមិនមែនអ្នកខាងក្នុងទេឬ ដែលអ្នករាល់គ្នាត្រូវកាត់ទោស? Khmer Christian Bible តើខ្ញុំត្រូវវិនិច្ឆ័យពួកអ្នកក្រៅដើម្បីអ្វី ម្ដេចអ្នករាល់គ្នាមិនវិនិច្ឆ័យពួកអ្នកខាងក្នុងដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំនុំទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតើត្រូវការអ្វីឲ្យខ្ញុំជំនុំជំរះដល់មនុស្សខាងក្រៅ តើអ្នករាល់គ្នាមិនជំនុំជំរះមនុស្សក្នុងពួកជំនុំទេឬអី អាល់គីតាប ខ្ញុំមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្រៅក្រុមជំអះទេ ព្រោះមិនមែនជានាទីរបស់ខ្ញុំ។ ម្ដេចក៏បងប្អូនមិនវិនិច្ឆ័យទោសអស់អ្នកដែលនៅខាងក្នុង! |
ព្រះអង្គមានព្រះបន្ទូលថា៖ «ព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជ្យរបស់ព្រះអង្គ ប៉ុន្តែ សម្រាប់ពួកអ្នកខាងក្រៅ អ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញ
ទ្រង់ឆ្លើយតបថា៖ «ឱអ្នកអើយ តើអ្នកណាបានតាំងខ្ញុំ ឲ្យធ្វើជាចៅក្រម សម្រាប់ចែករបស់ទ្រព្យដល់អ្នករាល់គ្នា?»
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅផែនដីនេះមែន ពួកអ្នកបម្រើរបស់ខ្ញុំមុខជាតយុទ្ធ មិនឲ្យគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃសាសន៍យូដាឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅផែនដីនេះទេ»។
ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅយ៉ាងត្រឹមត្រូវនៅចំពោះអ្នកខាងក្រៅ ហើយមិនត្រូវពឹងផ្អែកលើអ្នកណាឡើយ។
ម្យ៉ាងទៀត អ្នកនោះត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃផងដែរ ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។