ដោយព្រោះព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច ហើយក៏រាប់ទុកដូចជាចៀម ដែលត្រូវយកទៅសម្លាប់ ។
១ កូរិនថូស 4:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំគិតថា ព្រះបានដាក់យើង ដែលជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិត ព្រោះយើងបានត្រឡប់ជាទស្សនីយភាពបង្ហាញឲ្យមនុស្សលោកឃើញ ទាំងពួកទេវតា ទាំងមនុស្សលោក។ ព្រះគម្ពីរខ្មែរសាកល តាមពិត ខ្ញុំយល់ឃើញថា ព្រះបានដាក់យើងដែលជាសាវ័កនៅក្រោយក្បួនឲ្យគេឃើញ ដូចជាអ្នកទោសប្រហារជីវិត ពីព្រោះយើងបានក្លាយជាទិដ្ឋភាពដល់សាកលលោក គឺទាំងទូតសួគ៌ និងមនុស្សផង។ Khmer Christian Bible ព្រោះខ្ញុំគិតថា ព្រះជាម្ចាស់បានដាក់យើងជាពួកសាវកឲ្យនៅក្រោយគេបង្អស់ ដូចជាអ្នកទោសប្រហារជីវិត ព្រោះយើងបានត្រលប់ជាអ្វីដែលល្អមើលសម្រាប់លោកិយនេះ ទាំងពួកទេវតា និងពួកមនុស្ស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើតាមខ្ញុំយល់ឃើញ ព្រះជាម្ចាស់ប្រទានឲ្យយើង ដែលជាសាវ័ក*មានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈឲ្យគ្រប់ៗគ្នាឃើញ ទាំងទេវតា* ទាំងមនុស្សលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំស្មានថា ព្រះទ្រង់បានដាក់យើងខ្ញុំ ដែលជាពួកសាវក ឲ្យនៅក្រោយបង្អស់ ហាក់ដូចជាបានដំរូវឲ្យត្រូវស្លាប់ដែរ ពីព្រោះយើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតា នឹងពួកមនុស្សផង អាល់គីតាប បើតាមខ្ញុំយល់ឃើញអុលឡោះប្រទានឲ្យយើង ដែលជាសាវ័កមានឋានៈទាបជាងគេ គឺទុកដូចជាអ្នកដែលត្រូវគេកាត់ទោសប្រហារជីវិតនៅទីសាធារណៈឲ្យគ្រប់ៗគ្នាឃើញ ទាំងម៉ាឡាអ៊ីកាត់ ទាំងមនុស្សលោក។ |
ដោយព្រោះព្រះអង្គ យើងខ្ញុំត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច ហើយក៏រាប់ទុកដូចជាចៀម ដែលត្រូវយកទៅសម្លាប់ ។
៙ ទូលបង្គំជាប្រផ្នូលដល់មនុស្សជាច្រើន តែព្រះអង្គជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក ឲ្យឃើញតែការនឿយហត់ និងសេចក្ដីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្ដីអាម៉ាស់ខ្មាសដូច្នេះ?
ដូច្នេះ ទីក្រុងក៏មានពេញដោយភាពវឹកវរ ហើយគេលើកគ្នាចាប់អូសលោកកៃយុស និងលោកអើរីស្តាក ជាអ្នកស្រុកម៉ាសេដូន ដែលរួមដំណើរជាមួយលោកប៉ុល សម្រុកចូលទៅក្នុងទីលានមហោស្រព ។
សូម្បីតែពួកមន្រ្តីនៅស្រុកអាស៊ីខ្លះ ដែលជាមិត្តសម្លាញ់របស់លោក ក៏បានចាត់គេមកអង្វរលោក កុំឲ្យប្រថុយចូលទៅក្នុងទីលានមហោស្រពដែរ។
ដូចមានសេចក្តីចែងទុកមកថា៖ «ដោយព្រោះព្រះអង្គ យើងត្រូវគេសម្លាប់វាល់ព្រឹកវាល់ល្ងាច គេរាប់យើងទុកដូចជាចៀមដែលត្រូវគេយកទៅសម្លាប់ »។
ប្រសិនបើយើងសង្ឃឹមលើព្រះគ្រីស្ទតែក្នុងជីវិតនេះប៉ុណ្ណោះ នោះក្នុងចំណោមមនុស្សទាំងអស់ យើងវេទនាជាងគេបំផុត។
តើគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតទៅចុះថា ខ្ញុំលើសជាងអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់លើសជាងគេ ខ្ញុំជាប់គុកច្រើនជាងគេ ខ្ញុំត្រូវរំពាត់ហួសប្រមាណ ហើយសឹងតែនឹងស្លាប់ជាច្រើនលើក។
ដូចជាគ្មានអ្នកណាស្គាល់ តែមនុស្សទាំងអស់បានស្គាល់យ៉ាងច្បាស់ ដូចជាហៀបនឹងស្លាប់ តែមើល៍ យើងមានជីវិត ដូចជាត្រូវគេធ្វើទោស តែមិនដល់ស្លាប់ទេ។
ក្រែងអ្នកណាម្នាក់រង្គើដោយសារទុក្ខលំបាកទាំងនេះ ដ្បិតអ្នករាល់គ្នាជ្រាបស្រាប់ហើយថា ព្រះបានតម្រូវយើងសម្រាប់ការនេះឯង។
តើទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើ ដែលព្រះអង្គបានចាត់ឲ្យមកបម្រើ សម្រាប់អស់អ្នកដែលត្រូវទទួលការសង្គ្រោះជាមត៌កទេឬ?
ពេលខ្លះ អ្នករាល់គ្នាត្រូវគេប្រមាថមើលងាយ និងធ្វើទុក្ខបៀតបៀននៅទីប្រជុំជន ហើយពេលខ្លះទៀត អ្នករាល់គ្នារួមចំណែកជាមួយអស់អ្នកដែលត្រូវគេធ្វើទុក្ខយ៉ាងនោះទៀតផង។
ខ្លះទៀតទទួលរងការចំអកឡកឡើយ ការវាយដំ ហើយថែមទាំងជាប់ច្រវាក់ និងជាប់ឃុំឃាំងទៀតផង។