មួយទៀត គេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
១ កូរិនថូស 4:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអ្នកមើលខុសត្រូវ ត្រូវមានចិត្តស្មោះត្រង់។ ព្រះគម្ពីរខ្មែរសាកល ក្នុងករណីនេះ តម្រូវឲ្យមេការជាមនុស្សស្មោះត្រង់។ Khmer Christian Bible លើសពីនេះ ត្រូវរកឲ្យឃើញថា អ្នកមើលខុសត្រូវជាមនុស្សម្នាក់ស្មោះត្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកមើលខុសត្រូវគួរតែមានចិត្តស្មោះត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអ្នករ៉ាប់រង ត្រូវឲ្យគេបានស្មោះត្រង់ អាល់គីតាប រីឯអ្នកមើលខុសត្រូវគួរតែមានចិត្ដស្មោះត្រង់។ |
មួយទៀត គេមិនបានគិតនឹងពួកអ្នក ដែលគេប្រគល់ប្រាក់នោះទៅឲ្យសម្រាប់ចំណាយដល់ពួកជាងដែលធ្វើការនោះទេ ព្រោះអ្នកទាំងនោះបានប្រព្រឹត្តដោយចិត្តស្មោះត្រង់
ប៉ុន្តែ គេមិនបានគិតប្រាក់ ដែលបានប្រគល់ទៅក្នុងអំណាចនៃអ្នកទាំងនោះទេ ដ្បិតគេធ្វើការដោយស្មោះត្រង់»។
មនុស្សអាក្រក់ដែលនាំដំណឹង នោះតែងធ្លាក់ទៅក្នុងការអាក្រក់ តែទូតស្មោះត្រង់ នោះចម្រើនសេចក្ដីសុខវិញ។
ចំណែកឯម៉ូសេ ជាអ្នកបម្រើរបស់យើង យើងមិនធ្វើដូច្នោះទេ ព្រោះគាត់ជាអ្នកស្មោះត្រង់ក្នុងដំណាក់របស់យើងទាំងមូល។
ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។
ព្រះអម្ចាស់មានព្រះបន្ទូលតបថា៖ «តើអ្នកណាជានាយតម្រួតការដែលស្មោះត្រង់ មានមារយាទល្អ ដែលចៅហ្វាយនឹងតាំងឲ្យត្រួតលើពួកផ្ទះលោក ដើម្បីបើកអាហារឲ្យគេបរិភោគតាមត្រូវពេល?
ដូច្នេះ ចូរចាត់ទុកយើង ដូចជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាអ្នកមើលខុសត្រូវចំពោះសេចក្តីអាថ៌កំបាំងរបស់ព្រះចុះ។
ដោយហេតុនេះបានជាខ្ញុំចាត់ធីម៉ូថេ ជាកូនស្ងួនភ្ងាដ៏ស្មោះត្រង់របស់ខ្ញុំក្នុងព្រះអម្ចាស់ ឲ្យមកជួបអ្នករាល់គ្នា ដើម្បីរំឭកអ្នករាល់គ្នា ពីរបៀបដែលខ្ញុំរស់នៅក្នុងព្រះគ្រីស្ទ ដូចខ្ញុំបង្រៀនក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។
តែចំពោះខ្ញុំ ទោះជាអ្នករាល់គ្នា ឬអ្នកណាក៏ដោយដែលវាយតម្លៃខ្ញុំ នោះខ្ញុំមិនអំពល់អ្វីទេ ហើយខ្ញុំក៏មិនវាយតម្លៃខ្លួនឯងដែរ
រីឯស្រ្ដីដែលនៅក្រមុំ ខ្ញុំពុំបានទទួលបង្គាប់ពីព្រះអម្ចាស់ទេ តែខ្ញុំជូនយោបល់ក្នុងនាមជាមនុស្សដែលគួរឲ្យទុកចិត្ត ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។
ដ្បិតយើងមិនមែនរកចំណេញពីព្រះបន្ទូលរបស់ព្រះ ដូចមនុស្សជាច្រើននោះឡើយ តែក្នុងព្រះគ្រីស្ទ យើងនិយាយក្នុងនាមជាមនុស្សស្មោះត្រង់ ជាមនុស្សដែលព្រះបានចាត់ឲ្យមក នៅចំពោះព្រះអង្គ។
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
តាមដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាស ជាអ្នកបម្រើស្ងួនភ្ងាជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ សម្រាប់អ្នករាល់គ្នា
សូមប្រាប់លោកអើឃីពថា «ចូរយកចិត្តទុកដាក់នឹងបំពេញការងារដែលអ្នកបានទទួលក្នុងព្រះអម្ចាស់ឲ្យបានសម្រេចចុះ»។
លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា ជាអ្នកជំនួយដ៏ស្មោះត្រង់ និងជាអ្នកបម្រើជាមួយគ្នាក្នុងព្រះអម្ចាស់ គាត់នឹងប្រាប់ឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់អំពីខ្ញុំ។