១ កូរិនថូស 16:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯលោកអ័ប៉ុឡូស ជាបងប្អូនយើង ខ្ញុំបានដាស់តឿនគាត់យ៉ាងខ្លាំងឲ្យមកសួរសុខទុក្ខអ្នករាល់គ្នា ជាមួយពួកបងប្អូនឯទៀត តែគាត់មិនព្រមមកឥឡូវនេះទេ គាត់នឹងមក នៅពេលណាគាត់មានឱកាស។ ព្រះគម្ពីរខ្មែរសាកល ចំពោះអ័ប៉ុឡូសដែលជាបងប្អូន ខ្ញុំបានជំរុញគាត់ជាច្រើនដងឲ្យមករកអ្នករាល់គ្នាជាមួយបងប្អូនឯទៀតៗ ប៉ុន្តែគាត់ពិតជាមិនចង់មកឥឡូវនេះទេ គាត់នឹងមកកាលណាគាត់មានឱកាស។ Khmer Christian Bible ចំពោះលោកអ័ប៉ុឡូសជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នាជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្តែ គាត់ពុំទាន់បានសម្រេចចិត្តថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៉ុឡូស ជាបងប្អូន ខ្ញុំបានទូន្មានគាត់ជាច្រើន ឲ្យបានមកឯអ្នករាល់គ្នា ជាមួយនឹងពួកបងប្អូននោះដែរ តែគាត់មិនសុខចិត្តនឹងមកឥឡូវនេះទេ គឺនឹងមកក្នុងកាលដែលមានឱកាសស្រួល អាល់គីតាប រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្ដែ គាត់ពុំទាន់បានសម្រេចចិត្ដថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។ |
លុះឱកាសល្អមួយមកដល់ ជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូឌ ទ្រង់បានរៀបពិធីជប់លៀងឲ្យពួកនាម៉ឺនមន្ត្រី ពួកមេទ័ព និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ។
នៅទីនោះ មានសាសន៍យូដាម្នាក់ ឈ្មោះអ័ប៉ុឡូស ជាអ្នកស្រុកអ័លេក្សានទ្រា បានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះគម្ពីរយ៉ាងស្ទាត់ជំនាញ។
កាលលោកអ័ប៉ុឡូសកំពុងនៅក្រុងកូរិនថូស លោកប៉ុលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប រហូតមកដល់ក្រុងអេភេសូរ ហើយលោកបានជួបសិស្សខ្លះនៅទីនោះ។
កាលលោកបានវែកញែកអំពីសេចក្តីសុចរិត ការគ្រប់គ្រងចិត្ត និងការជំនុំជម្រះដែលនឹងមកដល់ នោះលោកភេលីចក៏ភ័យ ហើយមានប្រសាសន៍ថា៖ «ឥឡូវនេះ ចេញទៅវិញសិនចុះ ពេលខ្ញុំមានឱកាស ខ្ញុំនឹងហៅអ្នកមកទៀត»។
គឺអ្នករាល់គ្នាម្នាក់ៗនិយាយថា៖ «ខ្ញុំជារបស់លោកប៉ុល» ខ្លះថា៖ «ខ្ញុំជារបស់លោកអ័ប៉ុឡូស» ឬ «ខ្ញុំជារបស់លោកកេផាស» ឬ «ខ្ញុំជារបស់ព្រះគ្រីស្ទ»។
ទោះជាប៉ុល លោកអ័ប៉ុឡូស លោកកេផាស ពិភពលោក ជីវិត សេចក្តីស្លាប់ អ្វីៗដែលមានបច្ចុប្បន្ន ឬទៅអនាគតក្តី នោះសុទ្ធតែជារបស់អ្នករាល់គ្នាទាំងអស់
ចុះតើលោកអ័ប៉ុឡូសជាអ្វី? ហើយប៉ុលជាអ្វី? គឺគ្រាន់តែជាអ្នកបម្រើដែលនាំឲ្យអ្នករាល់គ្នាជឿ តាមតែកិច្ចការដែលម្នាក់ៗបានទទួលពីព្រះអម្ចាស់មកប៉ុណ្ណោះ។
ចូរខំជួយលោកសេណាស ជាមេធាវី និងលោកអ័ប៉ុឡូសឲ្យបន្តដំណើរទៅមុខផង កុំឲ្យពួកលោកខ្វះខាតអ្វីឡើយ។
ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក